website_news:2019271205

ខេត្តបាត់ដំបងប្រារព្ធទិវាប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស១២ធ្នូនៅសាលមហោស្រពស្ទឹងសង្កែ

http://www.rasmeinews.com/ December 27, 2019, 2:20 PM

ដោយៈគ្រញូង/បាត់ដំបង ៖ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ នៅសាលមហោស្រពស្ទឹងសង្កែមានរៀបចំប្រារព្ធទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូក្រោមប្រធានបទ “រួមគ្នា សហការគ្នាដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស” ក្រោមអធិបេតីភាពលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសូងមហាផ្ទែ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តនិងលោកស្រី សុំ ចិន្តា អីបាលរងខេត្ត។

បន្ទាប់ពីលោកស្រី សុំ ចិន្តា អភិបាលរងខេត្តបានឡើងអានរបាយការណ៍ស្តីពីសកម្មភាពនៃអំពើប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងខេត្តបាត់ដំបងរយៈពេល១០ខែ ឆ្នាំ២០១៩រួចមក មានការឡើងចាប់អារណ៍របស់តំណាងអង្គការម៉ារីតាសភឺស បទពិសោធន៍ប្អូនម្នាក់ចំណាកស្រុកទៅធ្វើការនៅប្រទេសសុម៉ាលី១ឆ្នាំ និងប្រទេសមាឡេស៊ី៤ឆ្នាំ និងការសម្តែងរឿងខ្លីពីបងប្អូនមួយចំនួនដែលចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសជិតខាងពិសេសេប្រទេថៃដោយខុសច្បាប់ជាដើម។

បន្តមកលោកស្រីរដ្ឋលេខាធិការក្រសូងមហាផ្ទែ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបញ្ជាក់ប្រាប់ប្អូនៗសិស្ស និស្សិតនិងអ្នកចូលរួមថា ប្រទេសសុម៉ាលីជាប្រទេសមួយនៅអាហ្វ្រិកកណ្តាល ហើយជាប្រទេសក្រីក្រជាងប្រទេសកម្ពជាឆ្ងាយណាស់ប្រៀបដូចជាក្នុងរបបប្រល័យពូជសាសន៍។ ប្រទេសនេះជួបប្រទះគ្រោះរាំងស្ងួតខ្លាំងណាស់ ធ្វើឱ្យដើមឈើមនុស្ស សត្វមានសភាពស្គាំងស្គមសល់តែក្បាលត្រមែងតែមិនហ៊ានសម្លាប់សត្វហូបដោយសុខចិត្តយកឡាមមកឆូតលើខ្លួនសត្វឱ្យចេញឈាមហើយនាំគ្នាអង្ឋុយបឹតឈាមរហូតដល់សត្វនោះងាប់ទើបសម្លាប់ធ្វើម្ហូបចែកគ្នា។ ប្រទេសសុម៉ាលីនេះសម្បូរចោរសមុទ្រតែងតែប្លន់កប៉ាល៎ដឹកទំនិញ ដឹកប្រេងដើម្បីថែកគ្នារស់។

ហេតុអ្វីបានជាមានពលករខ្មែរយើងបានទៅដល់ប្រទេសនេះ ដោយសារតែចាញ់បោកមេខ្យល់នាំយកទៅលក់ឱ្យធ្វើជាអ្នកនេសាទសមុទ្រ។ ចំពោះអ្នកធ្វើការនេសាទសមុទ្រមិនងាយបានឡើងគោកទេរាប់សិបឆ្នាំទើបឡើងម្តង។ ដោយសារតែអង្គការដៃគូបានទៅឃើញពីការជួញដូរមនុស្សហើយបានជួយសង្គ្រោះឱ្យត្រឡប់មកមាតុភូមិវិញហើយ ក៍ត្រូវគេបាញ់ស្លាប់ម្នាក់ដែលពីមុនមានតែ១៨នាក់ ហើយក្រោយមកមានរហូតដល់៣០នាក់។ លោកស្រីរដ្ឋលេខាធិការបានបន្តថា “ការធ្វើចំណាកស្រុករបស់ពលករខ្មែរទៅធ្វើការនៅប្រទេសជិតខាងមិនមែនសុទ្ធតែមានសំណាងដូចគ្នាទេ”។ ពលករខ្មែរភាគច្រើនដែលគ្មានការយល់ដឹងពីច្បាប់ខ្វះថវិកាទៀត បានចាញ់បោកមេខ្យល់នាំយកទៅលក់ឲ្យថៅកែថៃឬក៍នាំទៅទម្លាក់ចោលនៅក្នុងព្រៃក្នុងទឹកដីថៃ ហើយរត់គេចខ្លួនបាត់។អ្នកដែលទៅធ្វើការនៅប្រទេសគេៗមិនគិតពីសញ្ញាបត្ រដែលយើងមានទេគឺចាត់ទុកយើងជាកម្មករទាំងអស៎។ចុងក្រោយពេលត្រឡប់មកស្រុកកំណើតវិញ មានតែដៃទទេហើយខ្លះទៀតថែមទាំងនាំយកជំងឺអេដស៍ ញៀនថ្នាំញៀនភ្លេចប្រពន្ធកូន ភ្លេចក្រុមគ្រួសារមកបំផ្លាញក្រុមគ្រួសារអស់។ អ្នកខ្លះត្រូវគេចាប់ដាកគុកដោយគេចោទថាចូលប្រទេសគេគ្មានច្បាប់ត្រឹមត្រូវ ហើយក៍មានអ្នកខ្លះស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍និងគ្រោះថ្នាក៎ពេលបំពេញការងារជាកម្មករសំណង់ត្រូវដឹកយកមកស្រុកកំណើតវិញ។

លោកស្រី ជូ ប៊ុនអេង បានបញ្ជាក់ថា សព្វថ្ងៃប្រទេសយើងមានការអភិវឌ្ឍខាងអចលនវត្ថុខ្វះកម្លាំងពលកម្មរាប់ម៉ឺននាក់ ដោយសារតែពលរដ្ឋយើងភាគច្រើននាំគ្នាចំណាកស្រុកទៅធ្វើពលកម្មឱ្យគេ ដោយនៅតាមភូមិ ឃុំនីមួយៗនៅសល់តែមនុស្សចាស់ៗមើលចៅដោយគេគិតថា ធ្វើការនៅប្រទេសគេទទួលបានកម្រៃខ្ពស់។ ប៉ុន្តែបើប្រៀបទៅកម្រៃពលកម្មនៅស្រុកយើង និងនៅស្រុកគេមិនខុសត្រូវគ្នាប៉ុន្មានទេ ហើយបាននៅជិតក្រុមគ្រួសារ និងមិនត្រូវគេមើលងាយមើលថោកទៀតផង។ ក្នុងទិវានេះដែរមានចែកប័ណ្ណថ្លែងអំណរគុណដល់អង្គារដៃគូមួយចំនួន ថតរូបអនុស្សាវរីយ៍ និងបង្ហោះប៉េងប៉ោងជានិមិត្ត ដើម្បីបញ្ចប់កម្មវិធី៕B/

website_news/2019271205.txt · Last modified: 2019/12/27 15:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki