website_news:2019280205

វៀតណាមបញ្ជូនពលរដ្ឋខ្មែរ ២៧នាក់ មកកម្ពុជាវិញ ពីបទឆ្លងដែនខុសច្បាប់

https://www.facebook.com/ General Department of Immigration – GDI 27-02-2019

ស្វាយរៀង៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ផែនអន្តោប្រវេសន៍ក្រុងបាវិត នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ សហការជាមួយ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន លេខាធិការដ្ឋានខេត្ត មន្ទីរសង្គមកិច្ចខេត្ត បានទទួលពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ ពីភាគីវៀតណាម តាមច្រកទ្វាអន្តរជាតិបាវិតចំនួន ១៨គ្រួសារ មនុស្ស២៧នាក់ ស្រី១៩នាក់ ក្នុងនោះមានមនុស្សចាស់ចំនួន ១២នាក់ និងក្មេង១៥នាក់ស្រី៨នាក់។ ក្រោយពីប្រគល់ទទួលហើយ សមត្ថកិច្ចបានធ្វើការអប់រំ រួចឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕

website_news/2019280205.txt · Last modified: 2019/02/28 15:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki