website_news:2019280309

ស្ដ្រីក្មេងៗជនជាតិមីយ៉ាន់ម៉ាត្រូវបានមេខ្យល់លក់ឲ្យទៅពពោះបង្កើតកូននៅចិន

http://vayofm.com/entertain/ ដោយ៖ ពេញ ផេង 28-03-2019 8:32 AM

តាមរបាយការណ៍បង្ហាញដោយអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានឲ្យដឹងថា ស្ដ្រីជនជាតិមីយ៉ាន់ម៉ា ក្មេងៗរស់នៅតំបន់ព្រំដែនជាមួយចិន ដែលទៅស្វែងរកការងារធ្វើក្នុងប្រទេសចិន ពួកគេមិនមានការងារល្អឡើយ ផ្ទុយទៅវិញត្រូវបានក្រុមមេខ្យល់បោកបញ្ឆោតយកទៅលក់ប៉ុណ្ណោះ។ ស្ដ្រីទាំងនោះត្រូវបានគេលក់ទៅឲ្យក្រុមគ្រួសារជនជាតិចិន ដើម្បីឲ្យធ្វើជាភរិយានិងបង្កើតកូនសម្រាប់ពួកគេ។ ស្ដ្រីខ្លះត្រូវលក់បន្ដពីគ្រួសារមួយទៅគ្រួសារមួយទៀត ហើយនៅពេលពួកគេបង្កើតបានកូនហើយ ពួកគេនឹងអាចវិលត្រឡប់មកស្រុកកំណើតវិញ ប៉ុន្ដែមិនអាចយកកូនមកជាមួយដាច់ខាត។ ក្រុមមេខ្យល់អាចរកប្រាក់បានពីការជួញដូរស្ដ្រីទៅឲ្យជនជាតិចិន ចន្លោះពី៣,០០០ទៅ១៣,០០០ដុល្លារអាមេរិក។

សូមបញ្ជាក់ថា ដោយសារតែជម្លោះក្នុងតំបន់ពួកគេរស់នៅ គឺស្ថិតក្នុងរដ្ឋកាជីនរបស់មីយ៉ាន់ម៉ា ជំរុញឲ្យប្រជាជនត្រូវចំណាកស្រុក ពិសេសទៅប្រទេសចិនដែលមានព្រំដែនជាប់គ្នា ដើម្បីស្វែងរកការងារធ្វើនិងគេចចេញពីការប្រយុទ្ធគ្នា។ ប៉ុន្ដែការចាកចេញទាំងប្រថុយប្រថា បានធ្វើឲ្យពួកគេក្លាយជាជនរងគ្រោះដោយសារតែការជួញដូរមនុស្ស ទៅវិញសំខាន់បំផុតគឺស្ដ្រីជនជាតិមីយ៉ាន់ម៉ាដែលត្រូវគេលក់ឲ្យទៅធ្វើជាអ្នកពពោះបង្កើតកូនសម្រាប់ជនជាតិ៕

website_news/2019280309.txt · Last modified: 2019/03/28 16:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki