website_news:2019280501

ថៃស្នើកម្ពុជា ចូលរួមសហការ ទប់ស្កាត់ លើការជួញដូរមនុស្ស

https://www.dap-news.com/ ByID:112 Posted on 27 May 2019 | 14:09

ភ្នំពេញ ៖ គណៈប្រតិភូថៃ បានស្នើដល់គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង និងការជួញដូរមនុស្សកម្ពុជា ចូលរួមសហការលើចំណុចសំខាន់ៗមួយចំនួន ទាក់ទងនឹងការជួញដូរមនុស្ស។ នេះបើយោងតាមការចុះផ្សាយ របស់ក្រសួងមហាផ្ទៃ។

ក្នុងកិច្ចប្រជុំ រវាងភាគីពាក់ព័ន្ធកម្ពុជា-ថៃ ដើម្បីពង្រឹង កិច្ចសហការក្នុងការដោះស្រាយបញ្ហា ទេសន្តរប្រវេសន៍ ក្រោមអធិបតីភាព លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង និងការជួញដូរមនុស្ស (គ.ជ.ប.ជ) បានថ្លែងថា ស្ថានភាពពលរដ្ឋកម្ពុជាឆ្លងដែនចូលថៃ មានទាំងស្របច្បាប់ និងមិនស្របច្បាប់ ។ លោកស្រីថា ចំពោះការឆ្លងដែនដោយមិនស្របច្បាប់ ដោយសារពួកគាត់មានជីវភាពខ្វះខាត ហើយធ្វើការចំណាក់ស្រុកឆ្លងដែន ផ្សងព្រេងទាំងប្រថុយគ្រោះថ្នាក់ ដើម្បីចូលទៅស្វែងរកការងារធ្វើនៅថៃ។ រដ្ឋលេខាធិការឲ្យដឹងទៀតថា ចំនួនពលរដ្ឋកម្ពុជាចំណាកស្រុកចូលទៅថៃ គិតត្រឹមឆ្នាំ២០១៤មានចំនួន ១,៨៣០,០០ នាក់ ។

ដោយឡែកពីឆ្នាំ២០១៧ មកដល់បច្ចុប្បន្នកើនជាង១លាននាក់ ។ ក្នុងនោះស្របច្បាប់មាន៦០ភាគរយ និងមិនទាន់ស្របច្បាប់៧០ភាគរយ។ លោកស្រីបន្ថែមថា “ភាគីថៃក៏បានស្នើឲ្យគណៈកម្មការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សយើង ចូលរូមសហការលើចំនួនសំខាន់រួមមាន ៖ ការងារចំណាកស្រុកឆ្លងដែន និងអំពើជួញដូរមនុស្ស ការងារបណ្តុះបណ្តាលវិស័យអប់រំ និងវិស័យការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើយ៉ាងណាឲ្យមានភាពងាយស្រួល សម្រាប់យកទៅអនុវត្តបន្ត ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅក្នុងតំបន់ ផ្លាស់ប្តូរនូវព័ត៌មានថ្មីៗពីគ្នា ក៏ដូចជាការពង្រឹងស្ថាប័ននៃប្រទេសបញ្ជូន និងប្រទេសទទួលពលករផងដែរ”៕ ដោយ៖ធី លីថូ

website_news/2019280501.txt · Last modified: 2019/05/28 11:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki