website_news:2019280601

កម្លាំងជំនាញខេត្តសៀមរាប ឃាត់ខ្លួនជនជាតិចិន ៦នាក់ ករណីចែកចាយរូបភាពអាសអាភាស

https://www.chnchannel.com/ អត្ថបទដោយ Ritvan កាលបរិច្ឆេទ ថ្ងៃទី 28 ខែ មិថុនា ឆ្នាំ 2019

សៀមរាប៖ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងជំនាញខេត្តសៀមរាប បង្រ្កាបករណីចែកចាយរូបភាព និងសម្ភារ:អាសអាភាសតាមប្រព័ន្ធអ៊ីនធើណេត និងបានឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ នៅចំណុចចផ្ទះវីឡាជួល ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ៦នាក់មាន ៖

១- ឈ្មោះ WU SONG ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ចិន មុខរបរ បុគ្គលិកចែកចាយរូបភាពអាសអាភាស។

២- ឈ្មោះ LI CHAO ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ចិន មុខរបរ បុគ្គលិកចែកចាយរូបភាពអាសអាភាស។

៣- ឈ្មោះ LI HANG ភេទប្រុស កើតថ្ងៃទី ០២-០៣-១៩៩៣ ជនជាតិ ចិន មុខរបរ បុគ្គលិកចែកចាយរូបភាពអាសអាភាស។

៤- ឈ្មោះ LI SHAOJIE ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ចិន មុខរបរ បុគ្គលិកចែកចាយរូបភាពអាសអាភាស។

៥- ឈ្មោះ GONG LEI ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ចិន មុខរបរ បុគ្គលិកចែកចាយរូបភាពអាសអាភាស។

៦- ឈ្មោះ LI LONGJIE ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ចិន មុខរបរ បុគ្គលិកចែកចាយរូបភាពអាសអាភាស។

វត្ថុតាងដកហូត ៖

-កុំព្យូទ័រយួរដៃ ០៥គ្រឿង

-ទូរស័ព្ទដៃ ៣០គ្រឿង និងសម្ភារ:វត្ថុតាងមួយចំនួនទៀត។

ជនសង្ស័យទាំង ០៦នាក់ ត្រូវបានកម្លាំងនគរបាលកំពុងសាកសួរ នៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី៕

website_news/2019280601.txt · Last modified: 2019/06/28 14:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki