website_news:2019280802

ក្រសួងមហាផ្ទៃ ជំរុញអ្នកប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យា ទាំងអស់ ប្រើប្រាស់ឲ្យ បានត្រឹមត្រូវ និងមានប្រយោជន៍ដល់សង្គម

https://www.dap-news.com/ ByID:112 Posted on 27 August 2019 | 14:58

ភ្នំពេញ ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានជំរុញឲ្យអ្នកប្រើ ប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ទាំងអស់ ត្រូវចូលរួមប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យានេះ ឲ្យបានត្រឹមត្រូវ និងមានប្រយោជន៍ ដល់សង្គមជាតិ ជៀសវាងការប្រើប្រាស់ ដើម្បីកេងប្រវ័ញ្ច ឬអំពើមិនសមរម្យ ណាមួយទៅលើផ្លូវភេទកុមារ ។ នេះយោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងមហាផ្ទៃ។ ក្នុងសិក្ខាសាលាស្តីអំពី កិច្ចបង្ការ និងការ ឆ្លើយតបនឹងបទល្មើសផ្លូវភេទលើកុមារ ក្នុងវិស័យទេសចរណ៍ នាទីស្តីការក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩លោកស្រីជូ ប៊ុនអេងបានថ្លែងថា ការកើនឡើងនូវរូបភាពអាសអាភាស នៅតាមគេហទំព័រនានាកំពុងតែកាន់តែរីកសាយភាយយ៉ាងច្រើន ដែលនេះក៏ជាកក្តាមួយ ក្នុងការ បង្កើត ឲ្យមានអំពើររំលោភបំពាន ផ្លូវភេទលើកុមារ ។ លោកស្រីបន្តថា ” បច្ចុប្បន្នយើងសង្កេតថា ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានានា ពិសេសបណ្តាញទំនាក់ទំនង សង្គមកំពុងពេញនិយមប្រើប្រាស់នូវគ្រប់មជ្ឈដ្ឋាន ដូច្នេះប្រសិនបើអ្នកប្រើ ប្រាស់ មិន ត្រឹមត្រូវ និងក្នុងបំណងទុច្ចរិតណាមួយនោះវានឹងបង្កអោយមានបទល្មើស និងជនរងគ្រោះដែលជាអនិតិជន កាន់តែច្រើនតាមរយៈប្រព័ន្ធបច្ចេកវិទ្យានេះ” ។

លោកស្រីរដ្ឋលេខាធិការបញ្ជាក់ថា ក្នុងរយៈកាលកន្លងទៅ ដើម្បីទប់ស្កាត់ និងបង្ការបញ្ហានេះ ក្រសួងមហាផ្ទៃ បានបង្កើតនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។ ក្នងឱកាសនោះលោកស្រី ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធ ពិសេសអាណាព្យាបាល ត្រូវបង្កើន ការយកចិត្តទុកដាក់ បន្ថែមទៀត ព្រោះថាការងារនេះ ត្រូវមានការចូលរួមពីគ្រប់ស្ថានប័នពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍន៍ផ្សេងៗ ដើម្បី បំពេញ នូវអ្វីដែលខ្វះខាត ដើម្បីឈានដល់ការលុបបំបាត់អំពើកេងប្រវ័ញ្ចលើកុមារ។ លោកស្រី បញ្ជាក់បន្ថែមថា បច្ចុប្បន្នក្រសួងមហាផ្ទៃ ដែលមានគណៈកម្មាធិការជាតិប្រយុទ្ធ ប្រឆាំង អំពើជួញដូរមនុស្ស ជាសេនាធិការលើការងារនេះ បានដាក់ចេញនូវវិធានការ ចំពោះមុខចំនួន៣ ចំណុចសំខាន់ៗ រួម មាន៖ ១-ការប៉ាន់ប្រមាណទៅលើទំហំ នៃការហូរចូលរបស់ភ្ញៀវទេសចរ (ទាំងទេសចរណ៍ខ្មែរ និងបរទេស) ដែលមាននិន្នាការលើអំពើពេស្យាចារ, ២-ត្រូវមានភាពជឿនលឿនផ្នែកបច្ចេកវិទ្យា ក៏ដូចជាផ្លាស់ប្ដូរឥរិយាបថ របស់មនុស្សនៅក្នុងសង្គម, និង៣-ត្រូវបង្កើនការស្រាវជ្រាវ ដាក់ការសង្ស័យជាមុនដើម្បីត្រៀមបង្ការ ទប់ស្កាត់ ជាមុន ដោយមិនត្រូវទុកឲ្យរូបភាពនោះមកដល់នោះទេ។ ជាក់ស្តែង គណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរ មនុស្ស បានដាក់ខេត្តចំនួន៥ ដែលជាខេត្តមុខព្រួញ ត្រូវតែបង្កើនប្រព័ន្ធការពារលើកុមារ ដែលងាយរង គ្រោះក្នុងនោះរួមមាន ខេត្តកំពត, សៀមរាប, ព្រះសីហនុ និងរាជធានីភ្នំពេញ៕ ដោយ៖ធី លីថូ

website_news/2019280802.txt · Last modified: 2019/08/28 13:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki