website_news:2019280809

នាងបានត្រឹមនិយាយថា៖ ត្រូវបានគេយកទៅលក់នៅចិន

https://www.khmerload.com/ Khmerload ៣២ នាទីមុន 10:30 August 28, 2019

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ស្ត្រីម្នាក់ដែលបានទៅប្រទេសចិនប្រហែលជា៥ទៅ៦ខែមកហើយ ពេលនេះបានត្រឡប់មកវិញប៉ុន្តែនាងបែរជាមានសតិមិនប្រក្រតី ។ ស្ត្រីរូបនោះមានឈ្មោះ តន់ សោភណ្ឌ អាយុ៣២ឆ្នាំ ។ តាមសេចក្តីរាយការណ៍បន្តថា ស្ត្រីខាងលើបានចុះពីលើយន្តហោះកាលពីវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ រហូតដល់ព្រឹកមិញនេះទើបកម្លាំងខាងអាកាសយាន្ដដ្ឋានបានរាយការណ៍ទៅកាន់សមត្ថកិច្ចនាំទៅធ្វើការសួរនាំនៅប៉ុស្តិ៍កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។ ប៉ុន្តែស្ត្រីរូបនោះនៅពេលដែលសួរនាំរកសាច់ញាតិ និងដំណើរដើមទងនាងបានត្រឹមនិយាយរវើរវាយថា នាងត្រូវបានគេយកទៅលក់៥ទៅ៦ខែមកហើយ ថែមទាំងគេធ្វើបាបទៀតផង និងមិនដឹងថាទីលំនៅរបស់ខ្លួនឯងនៅទីណាផងដែរ ៕

website_news/2019280809.txt · Last modified: 2019/08/28 13:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki