website_news:2019280813

ក្រសួងការងារ មិនអនុញ្ញាត ឲ្យជនបរទេស បើកអាជីវកម្ម និងមុខរបរ ចំនួន១០នៅលើទឹកដីកម្ពុជា

https://www.dap-news.com/archives/ ByID:112 Posted on 28 August 2019 | 11:15

ភ្នំពេញ ៖ យោងតាមការប្រកាស របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា ស្តីពីការកំណត់ប្រភេទមុខរបរ និងការងារដែលត្រូវបានហាមឃាត់ ចំពោះជនបរទេសនៅកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ ហាមឃាត់សកម្មភាពស្វ័យនយោជន៍ដោយជនបរទេស នូវមុខរបរ និងការងារចំនួន១០មុខ។

ការងារទាំង១០នោះរួមមាន ៖ អ្នកបើកបរយានជំនិះគ្រប់ប្រភេទជាលក្ខណៈអាជីវកម្ម , អ្នកលក់ដូរដោយមធ្យោបាយថ្មើជើង ឬយានជំនិះគ្រប់ប្រភេទនៅតាមទីសាធារណៈ , អ្នកម៉ាស្សា ចាប់សរសៃតាមទីសាធារណៈ , អ្នកកាត់សក់ អ៊ុតសក់ និងថែរក្សាសម្ផស្ស , អ្នកផ្តល់សេវាកម្មដេរ និងសម្អាតស្បែកជើង , អ្នកកាត់ដេរ , អ្នកប៉ះកង់ ជាងជួសជុលយានយន្ត , អ្នកផលិតវត្ថុអនុស្សាវរីយ៍ខ្មែរ , អ្នកផលិតឧបករណ៍ភ្លេងខ្មែរ បាត្រលោក ព្រះពុទ្ធរូប និងជាងទង ជាងច្នៃត្បូងពេជ្រ។ ក្រសួងការងារនឹងមិនផ្តល់ ឬមិនបន្តសុពលភាពបណ្ណ ឬសៀវភៅការងារដល់ជនបរទេស ដែលកំពុងប្រកបមុខរបរ និងការងារដូចមានកំណត់ក៕

website_news/2019280813.txt · Last modified: 2019/08/28 14:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki