website_news:2019280814

មន្ត្រីស្ថានអគ្គកុងស៊ុលចូលរួមកិច្ចប្រជុំជាមួយអាជ្ញាធរពាក់ព័ន្ធស្តីពីការទូទាត់ប្រាក់សំណងជូនសាច់ញាតិពលករនេសាទខ្មែរ 2 នាក់

https://www.facebook.com Consulate General in Sa Kaeo 28-08-2019

ថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី 27 ខែសីហា ឆ្នាំ2019។ មន្ត្រីស្ថានអគ្គកុងស៊ុលចូលរួមកិច្ចប្រជុំជាមួយអាជ្ញាធរពាក់ព័ន្ធ ស្តីពីការទូទាត់ប្រាក់សំណងជូនសាច់ញាតិពលករនេសាទខ្មែរ 2 នាក់ដែលគ្រោះថ្នាក់ស្លាប់កាលពីថ្ងៃទី18 មិថុនា 2019 និងការប្រគល់ប្រាក់ឈ្នួលនៅសេសសល់ជូនពលករខ្មែរម្នាក់។ មន្ត្រីស្ថានអគ្គកុងស៊ុល រួមមាន លោក ណុប រដ្ឋា កុងស៊ុល លោក ចាន់ សៅរ័ត្ន ភ្នាក់ងារកុងស៊ុល និងលោក យន់ យ៉េន ជំនួយការអគ្គកុងស៊ុល បានចូលរួមក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរពាក់ព័ន្ធកម្ពុជា-ថៃ នៅសាលាខេត្តត្រាត ស្តីអំពីការប្រគល់ប្រាក់ឈ្នួលដែលនៅសេសសល់របស់ពលករឈ្មោះ យ៉ាត ចាន់នី និងការទូទាត់ប្រាក់សំណងគ្រោះថ្នាក់ការងារដល់ក្រុមគ្រួសារសពពលករខ្មែរពីរនាក់ឈ្មោះ កែវ ប៊ុនថៃ និង នី នាង ដែលបានស្លាប់ក្នុងហេតុការណ៍លិចទូកនេសាទថៃមួយគ្រឿងនៅខេត្ត ត្រាត កាលពីថ្ងៃទី ១៨ មិថុនា ២០១៩។

លទ្ធផលនៃកិច្ចប្រជុំនេះ គឺ

- ពលករឈ្មោះ យ៉ាត ចាន់នី ទទួលបានប្រាក់សេសសល់ចំនួន 2500បាត។

- សាច់ញាតិសពពលករនេសាទខ្មែរទាំងពីរ ទទួលបានប្រាក់សំណងគ្រោះថ្នាក់ការងារ ដូចខាងក្រោម៖

១. ម្តាយសពពលករ កែវ ប៊ុនថៃ គឺអ្នកស្រី យឹម រិន ទទួលបានចំនួន ៨៤០.០០០ បាត (ប្រហែល ២៧.០០០ ដុលា្លអាមេរិក)។

២. ម្តាយសពពលករ នី នាង គឺអ្នកស្រី រស់ ខេង ទទួលបាន ២៨០.០០០បាត។ ចំណែកប្រពន្ធសពពលករ នី នាង គឺ អ្នកស្រី ស្រីន ចាន់ថេត និងកូនឈ្មោះ នាង សេងហ៊ន ទទួលបាន ២៨០.០០០ ក្នុងម្នាក់ៗ សរុប ៥៦០.០០០បាត។ ប្រាក់ទំាងនេះនឹងប្រគល់ជាពីរដំណាក់កាល គឺលើកទី១ ចំនួន៥០ភាគរយ និងលើកទី២គឺរយ:ពេល 5ឆ្នាំក្រោយ ចំនួន៥០ភាគរយទៀត។

-សាច់ញាតិពលករខ្មែរពីរនាក់ខាងលើ អាចបើកប្រាក់សំណងគ្រោះថ្នាក់ការងារទាំងនោះ ពីស្ថានទូតថៃនៅទីក្រុងភ្នំពេញ ក្នុងចុងខែ កញ្ញា ឆ្នាំ២០១៩៕

website_news/2019280814.txt · Last modified: 2019/08/28 14:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki