website_news:2019281005

អាជ្ញាធរ អន្តោប្រវេសន៍ ខេត្តភូកេត ប្រទេសថៃធ្វើសន្និសីទកាសែតថ្លែងការណ៍អំពីការបង្ក្រាបបណ្ដាញជួញដូរមនុស្ស

https://www.facebook.com/prakpheaktraofficial/ ប្រាក់ ភក្ត្រា-Prak Pheaktra 25-10-2019

កម្លាំងអាជ្ញាធរអន្តោប្រវេសន៍ខេត្តភូកេត ប្រទេសថៃ ធ្វើសន្និសីទកាសែតថ្លែងការណ៍អំពីការបង្ក្រាបបណ្ដាញ ជួញដូរមនុស្សដែលនាំកុមារកម្ពុជា ចាប់ពីអាយុ១៣ឆ្នាំ ដល់១៦ឆ្នាំ មកធ្វើការបង្ខិតបង្ខំអោយដើរលក់វ៉ែនតាអោយ ភ្ញៀវទេសចរណ៍នៅក្នុងតំបន់ឆ្នេរសមុទ្រនៃសង្កាត់បាតង ខេត្តភូកេត ប្រទេសថៃ យោងតាមរបាយការណ៍របស់អាជ្ញាធរថៃ បានអោយដឹងថា កម្លាំងសមត្ថកិច្ចថៃបានធ្វើការឃាត់ខ្លួនស្ដ្រីជនជាតិខ្មែរម្នាក់ ឈ្មោះ គីម ហាង (Kim Hang) អាយុ២៤ឆ្នាំ តាមដីការបស់តុលា ខេត្តភូកេត ក្នុងបទចោទប្រកាន់ករណី “ជួញដូរមនុស្ស ” និងឃាត់ឃាំងរារាំង “ដោយមានបក្សពួកចំនួន០៤នាក់ ធ្វើការឆបោកនាំកុមារកម្ពុជា អាយុចាប់ពី១៣-១៦ឆ្នាំ យកមកអោយដើរលក់ផ្កា និងលក់វ៉ែនតា នៅតាមបរិវេណឆ្នេរសមុទ្រ នៃតំបន់ទេសចរណ៍ប៉ាតង ដោយមានស្ដ្រី ឈ្មោះ គីម ហាង ជាអ្នកដឹកនាំ កុមារទាំងនោះមកកន្លែងលក់ ចាប់ពីម៉ោង០៨ព្រឹក ដល់ម៉ោង០៩យប់ ព្រមទាំងនៅចាំឃ្លាំមើលផ្លូវជារៀងរាល់ថ្ងៃ ។

លុះដល់វេលាម៉ោង០៩យប់ ស្ដ្រីឈ្មោះ គីម ហាង បាននាំកុមារទាំងនោះទៅឃុំឃាំងនៅបន្ទប់ជួលមួយកន្លែង ម្ដុំផ្លូវរាជអូធីត នៃសង្កាតប៉ាតង ស្រុកក្រាធូ ខេត្តភូកេត បន្ទាប់មកស្ដ្រីខាងលើបានធ្វើការរាប់ប្រាក់ចំណូល ដែលកុមារ ទាំងនោះលក់បានចាប់២០០០បាត ទៅ៣០០០បាត ដោយពេលខ្លះនាងបានយកទំពួកហាលខោអាវ វាយដំលើកុមារទាំងអស់នោះផងដែរ ។ ចំពោះការឃាត់ខ្លួនជនសង្ស័យខាងលើ និងបក្សពួកលើកនេះ ដោយសារតែមានម្ដាយកុមារ រងគ្រោះទាំង០២នាក់ បានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋានតម្រួតប៉ុស្តិ៍បាតង កាលពីខែមករា ឆ្នាំ២០១៨ កន្លងទៅដោយបក្សពួករបស់នាង គីម ហាង បានរត់គេចខ្លួនទៅក្រៅប្រទេស ប៉ុន្តែនាង គីម ហាង កំពុងលាក់ខ្លួនក្នុង ប្រទេសថៃ ទើបសមត្ថកិច្ចថៃស្នើរសុំដីកាតុលា ខេត្តភូកេត ដើម្បីឃាត់ខ្លួនជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ។

website_news/2019281005.txt · Last modified: 2019/10/28 16:05 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki