website_news:2019281104

ឧបទ្ទវហេតុក្នុងការងារ បណ្ដាលឲ្យពលករខ្មែរ ស្លាប់បាត់បង់ជីវិតម្នាក់

https://www.facebook.com/prakpheaktraofficial/ ប្រាក់ ភក្ត្រា-Prak Pheaktra 27/11/19

ប្រភពពីខេត្តត្រាតប្រទេសថៃ នៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះបានអោយដឹងថា ពលករខ្មែរម្នាក់ ឈ្មោះ សេម សំណាង ភេទប្រុស បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីត្រូវរថយន្តដឹកកំណាត់ដើមស៊ូមួយគ្រឿងបានក្រឡាប់សង្កត់បណ្ដាលឲ្យរងរបួសធ្ងន់ នៅផ្លូវជាតិស្ថិតក្នុងស្រុកមឿងខេត្តត្រាត ក្រោយមកជនរងគ្រោះបានស្លាប់បាត់បង់ជីវិតបន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តត្រាត នាវេលាបន្ដបន្ទាប់។ ក្រោយពេលកើតហេតុកម្លាំងអាជ្ញាធរសមត្ថកិច្ចតម្រួតខេត្តត្រាត បានធ្វើការចោទប្រកាន់អ្នកបើកបររថយន្តបង្កខាងលើពីបទបើកបរដោយប្រមាថបណ្ដាលឲ្យអ្នកដ៏ទៃស្លាប់បាត់បង់ជីវិត និងចាត់វិធានការតាមផ្លូវច្បាប់។

website_news/2019281104.txt · Last modified: 2019/11/28 13:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki