website_news:2019290101

ក្រសួងមហាផ្ទៃ ចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាមួយអង្គការបេសកកម្មរយុត្តិធម៌អន្តរជាតិ (IJM)

https://www.interior.gov.kh/news/ January 29, 2019

នាព្រឹកថ្ងៃអង្គារ ០៩រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម សន្តិបណ្ឌិត តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់គ្នា ជាមួយអង្គការ IJM ដែលដឹកនាំដោយលោក PETER William ប្រធានអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ។ ក្នុងពិធីចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់គ្នានេះ ធ្វើឡើងដើម្បីព្រមព្រៀងគ្នានូវចំណុចខ្វះខាត និងបំពេញបន្ថែមនូវចំណុចដែលល្អនិងមានប្រយោជន៍ដល់ភាគីទាំងពីរ។ ក្នុងនោះដែរ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ បានសន្យាពង្រឹង និងបង្កើន កិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែល្អប្រសើរឡើងថែមទៀតលើការងារនេះ។

សូមបញ្ជាក់ថា អង្គការបេសកកម្មរយុត្តិធម៌អន្តរជាតិ ហៅកាត់ថា(IJM)នេះ គឺជាអង្គការដែលធ្វើ សកម្មភាពទៅលើការកំណត់អត្តសញ្ញាណ និងការចាប់ខ្លួនជនសង្ស័យ ការត្រៀមខ្លួនឡើងសវនាការ ការការពារសាក្សី ការស៊ើបអង្កេតបណ្តាញឧក្រិដ្ឋជន និងការងារស៊ើបអង្កេតលើករណីជួញដូរមនុស្ស៕ មុនីរម្យ ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

website_news/2019290101.txt · Last modified: 2019/01/29 14:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki