website_news:2019290104

ចុះបង្ក្រាបទីតាំងម៉ាស្សាកោសជប់ និង ឃាត់ខ្លួនថៅកែ២នាក់ និង នារីបម្រើការ២នាក់ នៅខណ្ឌដង្កោ

http://www.rasmeinews.com/ January 29, 2019, 9:25 AM

ដោយ:ចាន់ត/ភ្នំពេញ ៖ ម្ចាស់ទីតាំងម៉ាស្សាកោសជប់ ប្រុសស្រី២នាក់ និងនារីបម្រើការងារ២នាក់ទៀត ដែលស្ថិតនៅផ្ទះលេខ៣៥១ ជាប់ផ្លូវលេខ៣៧១ ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ត្រូវបានកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនិជន ចុះបង្ក្រាបនិងឃាត់ខ្លួនកាលពីវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ដោយពួកគេពាក់ព័ន្ធករណី លួចបង្កប់សេវាបម្រើផ្លូវភេទ ។

ក្នុងប្រតិបត្ដិការណ៍ចុះបង្ក្រាបករណីខាងលើនេះ គឺមានការសម្របសម្រួលដោយលោកស្រី ស្រ៊ឺ វណ្ណី ព្រះរាជអាជ្ញរងអមសាលាដំបូងរាជធានីភ្នំពេញ ចុះមកផ្ទាល់ផងដែរ ។ យោងតាមប្រភពពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា មុនឈានដល់ការចុះបង្ក្រាបទីតាំងម៉ាស្សាខាងលើនេះ ដោយទទួលបានពាក្យបណ្ដឹងរបស់ម្ដាយនារីបម្រើការនៅក្នុងទីតាំងម៉ាស្សាម្នាក់ដែលមានអាយុ១៧ឆ្នាំ បាមចាញ់ល្បួងរបស់គេឱ្យមកធ្វើការក្នុងហាងម៉ាស្សា រួចក៏ល្បួងឱ្យបម្រើសេវាផ្លូវភេទជាមួយភ្ញៀវ ហើយនារីនោះក៏បានតេទៅប្រាប់ម្ដាយ រួចម្ដាយក៏ទៅដាក់ពាក្យបណ្ដឹងនៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជនឲ្យជួយអន្តរាគមន៍ ។ ខណៈសមត្ថកិច្ចជំនាញទទួលពាក្យបណ្ដឹងរួចហើយ ក៏បានបើកការស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាបទីតាំងខាងលើតែម្ដង ។

ក្រោយពីបញ្ចប់ការចុះបង្ក្រាបករណី ដែលលួចបង្កប់សេវាបម្រើផ្លូវភេទ ខាងលើនេះ សមត្ថកិច្ចបាននាំខ្លួនម្ចាស់ទីតាំងប្រុសស្រី២នាក់ និងនារីបម្រើការងារអនីតិជន២នាក់ បញ្ចូនទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីសួរនាំបន្ដនីតិវិធី៕B/

website_news/2019290104.txt · Last modified: 2019/01/29 14:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki