website_news:2019290301

ថៃបញ្ជូនពលរដ្ឋខ្មែរម្នាក់តាមច្រកអន្តរជាតិជាំបន្ទាប់ដោះលែងពីពន្ធនាគារ

http://www.rasmeinews.com/ March 28, 2019, 6:23 PM

ដោយ៖បាយ័ន/ឧត្តរមានជ័យៈ ពលរដ្ឋខ្មែរម្នាក់ត្រូវបានអាជ្ញាធរប្រទេសថៃបញ្ជូនមកឱ្យភាគីកម្ពុជាតាមច្រកអន្តរជាតិជាំស្រងាំ បន្ទាប់ពីបុរសរូបនោះបានឆ្លងដែនកាប់ឈើគ្រញូងខុសច្បាប់ នៅក្នុងទឹកដីថៃ ។ត្រូវភាគីថៃចាប់យកទៅដាក់ពន្ធនាគារនៅទីនោះរហូតដល់ថ្ងៃទី២៨ខែមីនាឆ្នាំ២០១៩នេះទើបដោះលែងឱ្យមានសេរីភាពពីពន្ធនាគារនៃខេត្តស៊ីសាកេតប្រទេសថៃ។ការប្រគល់និងទទួលនេះបានធ្វើឡើងនៅច្រកអន្តរជាតិជាំស្រងាំ ក្នុងទឹកដីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យកាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩។

សមត្ថកិច្ចនគរបាលប្រចាំច្រកអន្តរជាតិជាំស្រងាំបាននិយាយថាពលរដ្ឋខ្មែរម្នាក់នោះឈ្មោៈ ចួន រឿន ភេទប្រុសអាយុ៣៧ឆ្នាំរស់នៅភូមិម្កាក់ឃុំថមល្អស្រុកសំរោងទងខេត្តកំពង់ស្ពឺ។សមត្ថកិច្ចបានបន្តថាជនឈ្មោះចួនរឿនត្រូវបានចាប់ខ្លួនកាលថ្ងៃទី២ខែមេសាឆ្នាំ២០១៦កន្លងទៅនេះពីបទឆ្លងដែនកាប់ឈើគ្រញូងខុសច្បាប់ចូលតាមច្រកអូរស្វាយហើយយកទៅដាក់ពន្ធនាគារនៅស្រុកខាន់តាឡាក់ខេត្តស៊ីសាកេតប្រទេសថៃរហូតមកដល់ពេលនេះទើបបានធ្វើការដោះលែងឱ្យមានសេរីភាពវិញហើយបញ្ជូនមកស្រុកកំណើតតែម្តង៕S/

website_news/2019290301.txt · Last modified: 2019/03/29 11:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki