website_news:2019290305

បរទេសរហូតដល់ជាង១៣ម៉ឺននាក់ ដាក់ពាក្យសុំធ្វើការនៅកម្ពុជា

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០១៩ ម៉ោង ១៦:៥៣ រ័ត្ន ធីយ៉ា

ក្រសួងមហាផ្ទៃបាននិយាយថា ពលករបរទេសចំនួន១៣៥០០០នាក់ បានដាក់ពាក្យសុំធ្វើការងារនៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ២០១៨ ។ របាយការណ៍ដែលកោះសន្តិភាពទទួលបាននោះបានអោយដឹងទៀតថា បើប្រៀបធៀបនឹងឆ្នាំ២០១៧ ចំនួននេះ វាមានការកើនឡើងច្រើនដោយក្នុងឆ្នាំ២០១៧ មានតែចំនួន៧៨២០០នាក់ប៉ុណ្ណោះ។តាមរយៈរបាយការណ៍នោះ ក្រសួងមហាផ្ទៃបាននិយាយថា ចំនួននេះមានត្រឹមតែប្រហែល៣៧ភាគរយ ប៉ុណ្ណោះ បើប្រៀបធៀបនឹងចំនួនជនបរទេស៣៦០ ៥៤០នាក់ ដែលបានសុំពន្យារទិដ្ឋាការបន្តរយៈពេលស្នាក់នៅក្នុងប្រទេសកម្ពុជា ដែលអាចអោយពួកគេស្វែងរកការងារធ្វើនៅកម្ពុជា ។ របាយការណ៍នោះមិនបានប្រាប់ថា តើជនបរទេសមកពីប្រទេសណាខ្លះនោះទេ ។ ប៉ុន្តែការសង្កេតឃើញជាទូទៅនោះ កម្មករចិនមានកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា ពិសេសនៅ ក្រុងព្រះសីហនុ ខណៈដែលចិនបានធ្វើការវិនិយោគកាន់តែច្រើន នៅក្នុងប្រទេសកម្ពុជា ជាពិសេសលើវិស័យសំណង់ ។

website_news/2019290305.txt · Last modified: 2019/03/29 11:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki