website_news:2019290306

ពលករខ្មែរបំរើការងារក្នុងប្រទេសថៃចាប់ផ្ដើមធ្វើដំណើរវិលត្រឡប់ទៅលេងស្រុកកំណើត

https://www.facebook.com/OfficialPheaktra/ By Pheaktra Prak 28/03/2019

ប្រទេសថៃ ៖យោងតាមរបាយការណ៍ពីកម្លាំងអន្តោប្រវេសន៍ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ បានអោយដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០១៩នេះមានពលករខ្មែរបម្រើការងារទូរទាំងប្រទេសថៃជាច្រើនអ្នកបានធ្វើដំណើរវិលត្រឡប់ទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប្រចាំឆ្នាំ២០១៩ នេះ តាតាមរយៈជើងរថភ្លើង ពីទីក្រុងបាងកកមកស្រុកអារញ្ញប្រាថេត ប្រមាណជាង០៦នាក់ ក្នុងការត្រួតពិនិត្យ សណ្ដាប់ធ្នាប់ និងឯកសារចេញ-ចូល របស់ពលករទាំងអស់កម្លាំងសមត្ថកិច្ចអន្តោប្រវេសន៍ ស្រុកអារញ្ញប្រាថេត បានរកឃើញពលករខុសច្បាប់ចំនួន០៤នាក់ ដែលលាយឡំធ្វើដំណើរជាមួយពលករស្របច្បាប់ដ៏ទៃទៀត សម្ថកិច្ចថៃបានធ្វើការឃាត់ខ្លួនដើម្បីសាកសួរ និងចាត់វិធានការណ៍តាមផ្លូវច្បាប់ប្រទេសថៃ។

website_news/2019290306.txt · Last modified: 2019/03/29 11:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki