website_news:2019290401

នាយករដ្ឋមន្រ្តីស្ដីទី ប្ដេជ្ញារក្សាចំណាត់ថ្នាក់លេខ២ ជូនកម្ពុជា ខាងផ្នែកគ្មានការ ជួញដូរមនុស្ស តែលេខ១ មិនអាចបាននោះទេ

https://www.dap-news.com/ ByID:112 Posted on 27 April 2019 | 09:26

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស បានប្ដេជ្ញារក្សា ចំណាត់ថ្នាក់លេខ២ ជូនកម្ពុជា ខាងផ្នែកគ្មានការជួញដូរមនុស្ស ខណៈរាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈពិតប្រាកដក្នុង ការទប់ស្កាត់បទល្មើសនេះ ។ ថ្លែងនៅក្នុងពិធីបញ្ចុះខណ្ឌសីមា ក្នុងវត្តសិរីមានជ័យ ស្ថិតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២៧មេសានេះសម្ដេចក្រឡាហោម ស ខេងបានបញ្ជាក់ថា កម្ពុជាមិនអាចទទួលបានចំណាត់ថ្នាក់លេខ១ខាងផ្នែកគ្មានការជួញដូរមនុស្សនោះទេព្រោះក្រសួងការបរទេសមិនឲ្យទេ។

សូមរំលឹកថា ក្នុងងវេទិកាអន្ដរសាសនា ថ្នាក់ជាតិនៅកម្ពុជាលើកទី២ ដើម្បីប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៨ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស បានថ្លែងថា ក្រសួងការបរទេសរដ្ឋអាមេរិក បានផ្ដល់ចំណាត់ ថ្នាក់លេខ២ ជូនកម្ពុជា ខាងផ្នែកគ្មានការជួញដូរមនុស្ស ។

បើយោងតាមរបាយការណ៍ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា គ្រាន់តែក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក មានជនរងគ្រោះ ដែលជាបុរស ស្រី្ត យុវវ័យ កុមារ ទារក ប្រមាណជិត១២លាន នាក់ កំពុងតែទទួលរងការរំលោភបំពាន បំបាត់សិទ្ធិជាមនុស្ស និងត្រូវបានកេងប្រវ័ញ្ចយ៉ាងធ្ងន់ធ្ងរ ក្នុងរូបភាពជាទាសភាពក្នុង សម័យទំនើប៕

website_news/2019290401.txt · Last modified: 2019/04/30 10:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki