website_news:2019290403

ឃាត់ខ្លួនពលករប្រុសស្រីជាង១០០នាក់ លួចឆ្លងដែនតាមមេខ្យល់ទៅថៃ

http://mekong-post.com/ ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ ថ្ងៃទី 28 April, 2019

បន្ទាយមានជ័យ ៖ ជាការពិតណាស់នៅមុនរដូវចូលឆ្នាំ ក៏ដូចក្រោយចូលឆ្នាំ រាប់ទាំងរដូវបុណ្យភ្នំផងនោះ ពលករខ្មែរនៅតែមានការចាញ់បោកមេខ្យល់ ដើម្បីលួចឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ ដែលប្រឈមនឹងគ្រោះថ្នាក់ ស្ទើររៀងរាល់ថ្ងៃ។

សមត្ថកិច្ចបានរាយការណ៍ថា ពលករខ្មែរប្រុស ស្រីរួមទាំងតូចៗត្រូវកម្លាំងនគរបាលការពារព្រំដែនគោក៨១៥ បានចេញល្បាតហើយប្រទះឃើញនៅចំណុចភូមិក្បាលស្ពាន ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ដែលបំរ៉ុងឆ្លងដែនខុសច្បាប់សរុប ១១៤នាក់ ក្នុងនោះស្រី ៤៨នាក់ និងកុមារ ៩នាក់។ តាមរបាយការកម្លាំងនគរបាលបញ្ជាក់ថា ពលករដែលបំរ៉ុងឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ នោះគីមកពីបណ្ដាខេត្តមួយចំនួន ក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជា ខេត្តពោធ៏សាត់ ចំនួន១១នាក់/ ខេត្តកំពត០១នាក់/ ខេត្តបាត់ដំបង១៩នាក់/ ខេត្តព្រៃវែង២៤នាក់/ ខេត្តបន្ទាយមានជ័យ២៦នាក់/ ខេត្តកំពងធំ០១នាក់/ ខេត្តសៀមរាប់១០នាក់/ ឩត្តមានជ័យ៣នាក់/ ស្វាយរៀង៣នាក់/ កំពងចាម៨នាក់ និងខេត្តត្បូងឃ្មុំ១នាក់។

លោកនាយប៉ុស្ដ៏ស្ពាន ហេង ប៉ូរ៉ាម៉ូ ប្រាប់តាមទូរស័ព្ទថា ពលករប្រុស ស្រីទាំងអស់នោះ ក្រោយពីធ្វើការណែនាំរួចរាល់ បានអនុញ្ញាតឲ្យពួកគាត់វិលទៅស្រុកកំណើតរៀងៗខ្លួន ព្រោះពួកគាត់នៅខេត្តផ្សេងគ្នា។ លោកបន្តថា ករណីឆ្លងដែនខុសច្បាប់ គីជាកត្តាប្រឈមទៅនឹងគ្រោះថ្នាក់គ្រប់បែបយ៉ាង ដោយបងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់ចេញទៅធ្វើការនៅប្រទេសថៃ ត្រូវយល់ឲ្យច្បាស់ពីរបៀបរបប និងច្បាប់ទម្លាប់របស់កម្ពុជា និងថៃ ដើម្បីចៀសផុតពីទោសទណ្ឌនានា៕ video_2019-04-28_14-50-25

website_news/2019290403.txt · Last modified: 2019/04/30 10:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki