website_news:2019290405

អជ្ញាធរថៃបំបែកសំបុក ក្រុមមេខ្យល់ ដឹកពលករចំណាកស្រុកកម្ពុជាជិត១០០នាក់ចូលប្រទេសថៃ

https://www.facebook.com/Pheaktra Pheak tra 27-04-2019

នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៩ កម្លាំង សមត្ថកិច្ច អន្តោប្រវេសន៍ ថៃ ដឹកនាំដោយលោក ឧត្ដមសេនីយ៍ ត្រី Som Pong អគ្គនាយកដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងប្រទេសថៃ បានបញ្ជាអោយកម្លាំងសមត្ថកិច្ច ពិសេស ធ្វើការស៊ើបអង្កេតបន្ទាន់បន្ទាប់ពីទទួលបានដំណឹងដឹកថា នឹងមានក្រុមមេខ្យល់រកស៊ីដឹកជញ្ជូនពលករចំណាកស្រុកខុសច្បាប់ ចូលប្រទេសថៃ។ តាមការបញ្ជាក់របស់សម្ថកិច្ច ក្រុមមេខ្យល់ទាំងនោះនឹងដឹកពលករចំណាក ស្រុកមកទំលាក់នៅក្នុងផ្ទះមួយកន្លែង ស្ថិតក្នុងច្រកម៉ៃទ្រី សង្កាត់ណងចក ខ័ណ្ឌណងចក ទីក្រុងបាងកក ប្រទេស ថៃ សម្ថកិច្ចបានដាក់កម្លាំងពង្រាយ ដើម្បីធ្វើការរង់ចាំ លុះដល់វេលាម៉ោង ១១:០០ សម្ថកិច្ចថៃឃើញរថយន្ត Pickup និងរថយន្ដហុកឡ ពីគ្រឿងបានធ្វើដំណើរមកដល់ចំណុចខាងលើ ដោយមានឃ្លុំប៉ាតង់បិតជិត លក្ខណៈដូច រថយន្តដឹកជញ្ជួន សមត្ថកិច្ចបានសុំធ្វើការឆែកឆេរដើម្បីត្រួតពិនិត្យ ។ ក្នុងការឆែកឆេរ សម្ថកិច្ចថៃបានរកឃើញ ពលរដ្ឋខ្មែរចំណាកស្រុកខុសច្បាប់រួមមាន ប្រុសស្រី ក្មេង ចាស់ សរុប ចំនួន ៩០នាក់ ក្នុងនោះសមត្ថកិច្ចស្រាវជ្រាវ ដឹងថា ជនសង្ស័យឈ្មោះ កាន់ តាផុន អាយុ៤៥ឆ្នំា រួមនិងបក្សពួក ០៣នាក់ ទៀត ដែលជាអ្នកបើកបររថយន្ដ ខាងលើ ដោយបានបិតបាំងបំភាន់ភ្នែកសម្ថកិច្ចធ្វើអោយសម្ថកិច្ចត្រួតនិត្យរកឃើញ ក្នុងនោះដែរសម្ថកិច្ចបានឆែករក ឃើញអាវុធខ្លី ០១ដើមនៅក្នុងរថយន្ដផងដែរ។

១.ឈ្មោះ កាន់ តាផុន អេកអារីយះវរវាត់ អាយុ ៤៥ ឆ្នំា (១)ចោទប្រកាន់ពីបទនាំយកអាវុធជាតិផ្ទុះទៅ កន្លែង សាធារណៈ ,ភូមិ ,បុរី និងផ្លូវសាធាណៈដោយមិនសមហេតុផល (២)ជួយលាក់បាំងជនអន្តោប្រវេសន៍ខុសច្បាប់ អោយគេចផុតពីការឃាត់ខ្លួន។

២.ឈ្មោះ ស៊ុនថន សុម៉េត នុនថាឆៃ អាយុ ៤៣ឆ្នាំ ចោទប្រកាន់ពីបទជួយឱ្យជនអន្តោប្រវេសន៍ ខុសច្បាប់ ចូលប្រទេសថៃ និងលាក់បាំងពីការឃាត់ខ្លួន និងបំពាន់ច្បាប់ក្នុងប្រទេស។

៣.ឈ្មោះ អឿកាយ សុវត្ថិ ឆាក់រើន អាយុ ២៧ឆ្នាំ ចោទប្រកាន់ពីបទជួយឱ្យជនអន្តោប្រវេសន៍ខុសច្បាប់ ចូលប្រទេសថៃ និងលាក់បាំងពីការឃាត់ខ្លួន និងបំពាន់ច្បាប់ក្នុប្រទេស។

៤.ឈ្មោះ វិវ៉ាត ជុងផាន់ អាយុ ៤៤ឆ្នាំ ចោទប្រកាន់ពីបទជួយឱ្យជនអន្តោប្រវេសន៍ខុសច្បាប់ ចូល ប្រទេសថៃ និងលាក់បាំងពីការឃាត់ខ្លួន និងបំពាន់ច្បាប់ក្នុងប្រទេស។

៥.ឈ្មោះ អួន អី អាយុ ២៤ឆ្នាំ សញ្ជាតិខ្មែរ រួមបក្សពួកចំនួន៧២នាក់ (និងអ្នកក្នុងបន្ទុកចំនួន១៦នាក់ ) សង្ស័យដែលមានអាយុខ្ពស់បំផុត៤៧ឆ្នាំ និងជនសង្ស័យមានអាយុទៀបបំផុតអាយុ ០១ខែ ។

វត្ថុតាំងរួមមាន ៖

១.អាវុធ ខ្លី ម៉ាក SmithandWesson ប័ណ្ណ កាន់ កាប់ អាវុធ លេខ 3928823

២.គ្រប់ កាំភ្លើង ខ្លី ចំនួន ៧២គ្រាប់

៣.រថយន្ត ហុកឡ ម៉ាក យ៉ីណូ ពាក់ ស្លាក លេខ 70 – 2481 បុរី រ៉ាម

៤.រថយន្ដ Pickup ម៉ាក តូយ៉ូតា រីវូ ពាក់ស្លាកលេខ 8915 ស្រះកែវ

ចំពោះទេសន្ដប្រវេសន៍ទាំងអស់បានប្រគល់ជូនអាជ្ញារពាក់ព័ន្ធធ្វើការកំណត់អត្តសញ្ញាណ អោយបានច្បាស់ រួចបន្ត ទៅតាមនីតិវិធីច្បាប់របស់ប្រទេសថៃ ។ ពលករខ្មែរ

website_news/2019290405.txt · Last modified: 2019/04/30 10:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki