website_news:2019290406

ដំណើរទស្សនកិច្ចសិក្សាអន្តរជាតិ និងជំនួបពិភាក្សាផ្លាស់ប្តូរបទពិសោធន៍រវាងប្រតិភូថៃ ជាមួយគណៈ កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ)

https://www.facebook.com/Cambodia-Migrant-Labour-Group-CMLG- April 27 at 5:23 PM

នៅថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០១៩ ក្រោមកិច្ចសម្របសសម្រួលរបស់អង្គការក្រុមអ្នកស្ម័គ្រចិត្តស៊ីវិល (GVC) សហការជាមួយអង្គការដៃគូពាក់ព័ន្ធក្នុងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ បានរៀបចំសន្និសីទអន្តរជាតិ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេរភាគី លើការងារទេសន្តរប្រវេសន៍ការងារ និងអំពើជួញដូរមនុស្ស លើកទី២ រវាងព្រះរាជាណាកម្ពុជា និងព្រះរាជាណាចក្រថៃ នៅសណ្ឋាគារអង្គរមឺរ៉ាខល ក្រោមអធិបតីភាព ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនិងការជួញដូរមនុស្ស ( គ.ជ.ប.ជ) និងមានការអញ្ជើញចូលរួម ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំនិង មន្ទីរពាក់ព័ន្ធ មកពីខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកោះកុង និងខេត្តកំពង់ចាម ព្រមទាំងមានការចូលរួមពី អនុប្រធានទី១ សហគមអឺរ៉ុប ប្រចាំកម្ពុជា តំណាងរដ្ឋបាលក្រសួងសន្តិសុខនៃនាយករដ្ឋមន្រ្តីថៃ តំណាងក្រសួងការងារថៃ និងអង្គការជាតិ-អន្តរជាតិផងដែរ។ សន្និសីទអន្តរជាតិទ្វេភាគី នេះធ្វើឡើងដើម្បីបង្កើនកិច្ចសន្ទនា ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធនៃប្រទេសកម្ពុជានិងប្រទេសថៃ និងផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធនិងការអនុវត្តគោលនយោបាយទាក់ទងនឹងការលើកម្ពស់ការធ្វើចំណាកស្រុកដោយស្របច្បាប់ ។ សូមបញ្ជាក់ផងដែលថា កិច្ចប្រជុំទ្វេភាគីនេះ ធ្លាប់បានធ្វើការរៀបចំលើកទី១ កាលពីខែឧសភា ឆ្នាំ២០១៨ នៅទីក្រុងបាងកក ប្រទេសថៃ រួមម្តងមកហើយ ក្នុងនោះកិច្ចប្រជុំពិភាក្សាក៏បានករឃើញនូវបញ្ហារួម រវាងប្រទេសទាំងពីរ អំពីបញ្ហាទេសន្តរប្រវេសន៍ការងាររបស់ពលករខែ្មរ ដែលបានចំណាកស្រុកទៅធ្វើការក្នុងប្រទេសថៃកន្លងមក។

ដោយឡែកនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ រដ្ឋបាលសាលាខេត្តសៀមរាប បានទទួលជួបពិភាក្សាជាមួយប្រតិភូនៃព្រះរាជាណាចក្រថៃ និងអង្គការពាក់ព័ន្ធ ដែលដឹកនាំដោយ លោកស្រី Manoothum Naovanan អ្នកសម្របសម្រួលរបស់អង្គការក្រុមអ្នកស្ម័ត្រចិត្តស៊ីវិល ហើយលោកស្រីក៏បានលើកឡើងពីគោលបំណងនៃដំណើរទស្សនកិច្ចសិក្សាអន្តរជាតិ ដើមី្បធ្វើ កិច្ចពិភាក្សាគ្នា ព្រមទាំងធ្វើការផ្លាស់ប្តូរនូវបទពិសោធន៍ពីគ្នាទៅវិញទៅមក រកឲ្យឃើញនូវគន្លឹះល្អៗ ដែលជាយន្តការមួយដ៏សំខាន់ សម្រាប់យកទៅអនុវត្តបន្ត ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅក្នុងតំបន់ទៀតផង ។ កិច្ចប្រជុំនេះក៏ជាការផ្លាស់ប្តូរនូវព័ត៌មានថ្មីៗពីគ្នា ក៏ដូចជាការពង្រឹងស្ថាប័ននៃប្រទេសបញ្ជូន និងប្រទេសទទួលពលករផងដែរ។ ថ្លែងក្នុងកិច្ចជំនួបនេះផងដែរ លោកស្រី យូ សុភា អភិបាលរងខេត្ត ជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក៏បានបញ្ជាក់គោលបំណង និងបង្ហាញអំពីឆន្ទះមុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការទប់ស្កាត់ ការបង្រ្កាប ការផ្តន្ទាទោសជនល្មើសជួញដូរមនុស្ស និង អំពើធ្វើអាជីវកម្មផ្លូវភេទ និងបំផុសការយល់ដឹង ការប្រុងស្មារតី និងធ្វើសកម្មភាពប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សគ្រប់រូបភាព ។ ដើមី្បទប់ស្កាត់ការជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ចផ្លូវភេទលើស្ត្រី និង កុមារ តាមគ្រប់រូបភាព នៅទូទាំងខេត្ត ដោយផ្អែកតាមតួនាទី ភារកិច្ច លទ្ធភាព សមត្ថភាព ការសហការ និងរួមចំណែកដោយឆន្ទះនិងមនសិការ ព្រមទាំងធ្វើការពង្រីកការយល់ដឹង និងទទួលបានព័ត៌មានពាក់ព័ន្ធ និង វិសាលភាពនៃបទល្មើសជួញដូរមនុស្សដល់ប្រជាពលរដ្ឋ អំពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងដៃគូរពាក់ព័ន្ធ ។ លោកស្រីក៏បានបង្ហាញជូនប្រតិភូអំពីការប្រព្រឹត្តទៅរបស់គណៈកម្មាធិការ ដែលរួមមានទាំងរចនាសម្ព័ន្ធ យន្តការគាំទ្រ តួនាទីភារកិច្ច ផែនការយុទ្ធសាស្រ្ត លទ្ធផលការងារកន្លងមក បញ្ហាប្រឈម និងទិសដៅសម្រាប់អនុវត្តបន្តទៀតផងដែរ។

បន្ទាប់ពីកិច្ចជំនួបពិភាក្សាត្រូវបានបញ្ចប់នៅថ្នាក់ខេត្ត ប្រតិភូ ក៏បានបន្តដំណើរ ចុះទស្សនកិច្ចនៅសហគមន៍ ក្នុងភូមិតារៀម ឃុំជីក្រែង ស្រុកជីក្រែង ដែលមានអតីតពលមួយចំនួន ធ្លាប់បានចំណាកស្រុកទៅប្រទេសថៃហើយរងគ្រោះ និងមានបងប្អូនពលករជាច្រើនទៀតកំពុងស្នាក់នៅនិងធ្វើការក្នុងប្រទេសថៃទាំងមានឯកសារស្របច្បាប់ និងមិនមានឯកសារស្រប។ នៅក្នុងដំណើរទស្សនកិច្ចនេះផងដែរ ក៏មានការស្វាគមន៍ពីលោកអភិបាលនៃគណៈអភិបាលស្រុកជីក្រែង អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកោះករ។ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិ គ.ខ.ប.ជ បានជម្រាបជូនអំពីការយកចិត្តទុករបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះបងប្អូនប្រជាពលរដ្ឋ ពិសេសសិទ្ធិរបស់បងប្អូនពលករដែលត្រូវទទួលបានការគោរពសិទ្ធិ និងបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ថា ធ្វើការក្នុងស្រុកក៏ល្អប្រសើរ តែបើចង់ចំណាកស្រុកត្រូវទៅដោយមានឯកសារស្របច្បាប់ត្រឹមត្រូវ។

ឆ្លើយតបទៅនឹងសំណួរមួយចំនួនរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា តំណាងក្រសួងការងារនៃព្រះរាជាណាចក្រដៃក៏បានជម្រាបជូនអំពើប្រភេទការងារដែលផ្តល់ជូនពលករបរទេស មានចំនួនពីរប្រភេទ គីការងារសំណង់ និងការងារបម្រើតាមផ្ទះ។ ចំពោះបញ្ហាដែលបងប្អូនបានលើកឡើងអំពីថៅកែថៃដកហូត ឬរំលោភបំពានទៅលើសិទ្ធរបស់ពលករ សូមទៅដាក់ពាក្យដំណើរទស្សនកិច្ចសិក្សាអន្តរជាតិ និងជំនួបពិភាក្សាផ្លាស់ប្តូរបទពិសោធន៍រវាងប្រតិភូថៃ ជាមួយគណៈ កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ)។

នៅថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០១៩ ក្រោមកិច្ចសម្របសសម្រួលរបស់អង្គការក្រុមអ្នកស្ម័គ្រចិត្តស៊ីវិល (GVC) សហការជាមួយអង្គការដៃគូពាក់ព័ន្ធក្នុងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ បានរៀបចំសន្និសីទអន្តរជាតិ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេរភាគី លើការងារទេសន្តរប្រវេសន៍ការងារ និងអំពើជួញដូរមនុស្ស លើកទី២ រវាងព្រះរាជាណាកម្ពុជា និងព្រះរាជាណាចក្រថៃ នៅសណ្ឋាគារអង្គរមឺរ៉ាខល ក្រោមអធិបតីភាព ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនិងការជួញដូរមនុស្ស ( គ.ជ.ប.ជ) និងមានការអញ្ជើញចូលរួម ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំនិង មន្ទីរពាក់ព័ន្ធ មកពីខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកោះកុង និងខេត្តកំពង់ចាម ព្រមទាំងមានការចូលរួមពី អនុប្រធានទី១ សហគមអឺរ៉ុប ប្រចាំកម្ពុជា តំណាងរដ្ឋបាលក្រសួងសន្តិសុខនៃនាយករដ្ឋមន្រ្តីថៃ តំណាងក្រសួងការងារថៃ និងអង្គការជាតិ-អន្តរជាតិផងដែរ។ សន្និសីទអន្តរជាតិទ្វេភាគី នេះធ្វើឡើងដើម្បីបង្កើនកិច្ចសន្ទនា ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធនៃប្រទេសកម្ពុជានិងប្រទេសថៃ និងផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធនិងការអនុវត្តគោលនយោបាយទាក់ទងនឹងការលើកម្ពស់ការធ្វើចំណាកស្រុកដោយស្របច្បាប់ ។ សូមបញ្ជាក់ផងដែលថា កិច្ចប្រជុំទ្វេភាគីនេះ ធ្លាប់បានធ្វើការរៀបចំលើកទី១ កាលពីខែឧសភា ឆ្នាំ២០១៨ នៅទីក្រុងបាងកក ប្រទេសថៃ រួមម្តងមកហើយ ក្នុងនោះកិច្ចប្រជុំពិភាក្សាក៏បានករឃើញនូវបញ្ហារួម រវាងប្រទេសទាំងពីរ អំពីបញ្ហាទេសន្តរប្រវេសន៍ការងាររបស់ពលករខែ្មរ ដែលបានចំណាកស្រុកទៅធ្វើការក្នុងប្រទេសថៃកន្លងមក។

ដោយឡែកនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ រដ្ឋបាលសាលាខេត្តសៀមរាប បានទទួលជួបពិភាក្សាជាមួយប្រតិភូនៃព្រះរាជាណាចក្រថៃ និងអង្គការពាក់ព័ន្ធ ដែលដឹកនាំដោយ លោកស្រី Manoothum Naovanan អ្នកសម្របសម្រួលរបស់អង្គការក្រុមអ្នកស្ម័ត្រចិត្តស៊ីវិល ហើយលោកស្រីក៏បានលើកឡើងពីគោលបំណងនៃដំណើរទស្សនកិច្ចសិក្សាអន្តរជាតិ ដើមី្បធ្វើ កិច្ចពិភាក្សាគ្នា ព្រមទាំងធ្វើការផ្លាស់ប្តូរនូវបទពិសោធន៍ពីគ្នាទៅវិញទៅមក រកឲ្យឃើញនូវគន្លឹះល្អៗ ដែលជាយន្តការមួយដ៏សំខាន់ សម្រាប់យកទៅអនុវត្តបន្ត ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅក្នុងតំបន់ទៀតផង ។ កិច្ចប្រជុំនេះក៏ជាការផ្លាស់ប្តូរនូវព័ត៌មានថ្មីៗពីគ្នា ក៏ដូចជាការពង្រឹងស្ថាប័ននៃប្រទេសបញ្ជូន និងប្រទេសទទួលពលករផងដែរ។ ថ្លែងក្នុងកិច្ចជំនួបនេះផងដែរ លោកស្រី យូ សុភា អភិបាលរងខេត្ត ជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក៏បានបញ្ជាក់គោលបំណង និងបង្ហាញអំពីឆន្ទះមុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការទប់ស្កាត់ ការបង្រ្កាប ការផ្តន្ទាទោសជនល្មើសជួញដូរមនុស្ស និង អំពើធ្វើអាជីវកម្មផ្លូវភេទ និងបំផុសការយល់ដឹង ការប្រុងស្មារតី និងធ្វើសកម្មភាពប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សគ្រប់រូបភាព ។ ដើមី្បទប់ស្កាត់ការជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ចផ្លូវភេទលើស្ត្រី និង កុមារ តាមគ្រប់រូបភាព នៅទូទាំងខេត្ត ដោយផ្អែកតាមតួនាទី ភារកិច្ច លទ្ធភាព សមត្ថភាព ការសហការ និងរួមចំណែកដោយឆន្ទះនិងមនសិការ ព្រមទាំងធ្វើការពង្រីកការយល់ដឹង និងទទួលបានព័ត៌មានពាក់ព័ន្ធ និង វិសាលភាពនៃបទល្មើសជួញដូរមនុស្សដល់ប្រជាពលរដ្ឋ អំពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងដៃគូរពាក់ព័ន្ធ ។ លោកស្រីក៏បានបង្ហាញជូនប្រតិភូអំពីការប្រព្រឹត្តទៅរបស់គណៈកម្មាធិការ ដែលរួមមានទាំងរចនាសម្ព័ន្ធ យន្តការគាំទ្រ តួនាទីភារកិច្ច ផែនការយុទ្ធសាស្រ្ត លទ្ធផលការងារកន្លងមក បញ្ហាប្រឈម និងទិសដៅសម្រាប់អនុវត្តបន្តទៀតផងដែរ។

បន្ទាប់ពីកិច្ចជំនួបពិភាក្សាត្រូវបានបញ្ចប់នៅថ្នាក់ខេត្ត ប្រតិភូ ក៏បានបន្តដំណើរ ចុះទស្សនកិច្ចនៅសហគមន៍ ក្នុងភូមិតារៀម ឃុំជីក្រែង ស្រុកជីក្រែង ដែលមានអតីតពលមួយចំនួន ធ្លាប់បានចំណាកស្រុកទៅប្រទេសថៃហើយរងគ្រោះ និងមានបងប្អូនពលករជាច្រើនទៀតកំពុងស្នាក់នៅនិងធ្វើការក្នុងប្រទេសថៃទាំងមានឯកសារស្របច្បាប់ និងមិនមានឯកសារស្រប។ នៅក្នុងដំណើរទស្សនកិច្ចនេះផងដែរ ក៏មានការស្វាគមន៍ពីលោកអភិបាលនៃគណៈអភិបាលស្រុកជីក្រែង អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកោះករ។ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិ គ.ខ.ប.ជ បានជម្រាបជូនអំពីការយកចិត្តទុករបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះបងប្អូនប្រជាពលរដ្ឋ ពិសេសសិទ្ធិរបស់បងប្អូនពលករដែលត្រូវទទួលបានការគោរពសិទ្ធិ និងបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ថា ធ្វើការក្នុងស្រុកក៏ល្អប្រសើរ តែបើចង់ចំណាកស្រុកត្រូវទៅដោយមានឯកសារស្របច្បាប់ត្រឹមត្រូវ។

ឆ្លើយតបទៅនឹងសំណួរមួយចំនួនរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា តំណាងក្រសួងការងារនៃព្រះរាជាណាចក្រដៃក៏បានជម្រាបជូនអំពើប្រភេទការងារដែលផ្តល់ជូនពលករបរទេស មានចំនួនពីរប្រភេទ គីការងារសំណង់ និងការងារបម្រើតាមផ្ទះ។ ចំពោះបញ្ហាដែលបងប្អូនបានលើកឡើងអំពីថៅកែថៃដកហូត ឬរំលោភបំពានទៅលើសិទ្ធរបស់ពលករ សូមទៅដាក់ពាក្យបណ្តឹងនៅមន្ទីរការងារ និងកិច្ចការពារសិទ្ធពលករក្នុងប្រទេសថៃ។ បន្ថែមពីនោះលោកក៏បានជម្រាបជូនអំពីច្បាប់ ទំលាប់នៃការរស់នៅរបស់ពលករក្នុងប្រទេសថៃ និងសេវាដែលរដ្ឋបានកំណត់និងផ្តល់ជូនពលករបរទេស។បណ្តឹងនៅមន្ទីរការងារ និងកិច្ចការពារសិទ្ធពលករក្នុងប្រទេសថៃ។ បន្ថែមពីនោះលោកក៏បានជម្រាបជូនអំពីច្បាប់ទំលាប់នៃការរស់នៅរបស់ពលករក្នុងប្រទេសថៃនិងសេវាដែលរដ្ឋបានកំណត់និងផ្តល់ជូនពលករបរទេស។

website_news/2019290406.txt · Last modified: 2019/04/30 10:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki