website_news:2019290703

ពលករខ្មែរ៩នាក់ ត្រូវសមត្ថកិច្ចថៃ ចាប់ពីបទឆ្លងដែន ខុសច្បាប់ ដោះលែងនិងបញ្ជូនមកវិញដោយ សុវត្ថិភាព

https://www.dap-news.com/archives/ ByID:117 Posted on 28 July 2019 | 09:45

ភ្នំពេញ៖ បន្ទាប់ពីមានការសម្របសម្រួល រវាងភាគីពាក់ព័ន្ធ ពលរដ្ឋខ្មែរទាំង៩នាក់ ដែលត្រូវបានសមត្ថកិច្ច ថៃចាប់ខ្លួន ពីបទឆ្លងដែនខុសច្បាប់ ពុំមានលិខិត ស្នាមអ្វីទាំងអស់ ត្រូវបានដោះលែង និងជូនត្រឡប់ទៅកម្ពុជាវិញ ដោយសុវត្ថិភាព នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ តាមច្រកអន្តរជាតិ ប៉ោយប៉ែត។ នេះបើតាមហ្វេសប៊ុក របស់អគ្គកុងស៊ុលខ្មែរ ប្រចាំខេត្តសាកែវ។ តាមការឲ្យដឹង ពីពលករ គឺពួកគាត់បានចាញ់បោក មេខ្យល់ល្បួងឲ្យមកធ្វើការ នៅថៃដោយពុំស្របច្បាប់ ហើយក៏ត្រូវបានសមត្ថកិច្ចថៃ ចាប់ខ្លួននៅល្ងាចថ្ងៃទី២៥ កក្កដានៅស្រុកមឿង ខេត្តសាកែវ ។ ក្នុងការចាប់ខ្លួននេះ ពួកគេក៏ត្រូវបាន មន្ត្រីស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ រួមមានលោកកុងស៊ុល ណុប រដ្ឋា និងលោក យន់ យ៉េន បានចុះជួយអន្តរាគមន៍ ឲ្យពួកគេមកស្រុកកំណើតវិញ ៕

website_news/2019290703.txt · Last modified: 2019/07/29 15:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki