website_news:2019290802

សមត្ថកិច្ចសាកសួរមនុស្ស៤នាក់ពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចកម្លាំងពលកម្

https://www.rfa.org/khmer/ ដោយ អាស៊ីសេរី 2019-08-28

សមត្ថកិច្ចជំនាញនៃក្រសួងមហាផ្ទៃ សាកសួរជនសង្ស័យ៤នាក់ ក្នុងនោះមានស្រីជនជាតិខ្មែរ២នាក់ និងបុរសជនជាតិបរទេស២នាក់ ក្រោយពីសង្ស័យថា ពួកគេ អាចជាប់ពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចកម្លាំងមនុស្ស ៨នាក់នៅរង្គសាលមួយឈ្មោះ “បាន់នី” (Bunny) ក្នុងសង្កាត់វត្តភ្នំ រាជធានីភ្នំពេញ។

ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ លោក ជីវ ផល្លី ប្រាប់អាស៊ីសេរី នៅថ្ងៃទី២៨ ខែសីហា ថា សមត្ថកិច្ចនិងព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ កំពុងសាកសួរជនសង្ស័យទាំង៤នាក់ ក្នុងនោះមានបុរសជនជាតិអូស្ត្រាលីវ័យ ៧១ឆ្នាំម្នាក់ ជាម្ចាស់រង្គសាល។

កាលពីថ្ងៃទី២៦ សីហា សមត្ថកិច្ចខណ្ឌដូនពេញ សហការជាមួយនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះឆែកឆេររង្គសាល “បាន់នី” ដោយឃាត់ខ្លួនមនុស្ស១២នាក់។មុនការចាប់ខ្លួននេះ សមត្ថកិច្ចជំនាញនៃក្រសួងមហាផ្ទៃ បានចុះស៊ើបអង្កេតរង្គសាលមួយនេះជាច្រើនដង ក្រោយពីទទួលបានដំណឹងពីប្រជាពលរដ្ឋនៅមូលដ្ឋានប្រាប់ថា រង្គសាលដែលមានម្ចាស់ជនជាតិអូស្ត្រាលីនេះ មានបង្កប់សេវាផ្លូវភេទ និងប្រើក្មេងមិនទាន់គ្រប់អាយុ ឱ្យបម្រើការក្នុងហាង៕

website_news/2019290802.txt · Last modified: 2019/08/29 14:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki