website_news:2019290803

កិច្ចជំនួបផ្តល់បទសម្ភាសន៍ស្តីពី ការវិភាគស្ថានភាពកុមារងាយរងគ្រោះដោយការរំលោភបំពាន និងការកេងប្រវ័ញ្ចកុមារដោយជនបរទេស

https://www.facebook.com/deputygovernoryousophear/ August 22 at 11:19 AM

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០១៩ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប និងលោកស្រី ឧត្តមសេនីយ៍ត្រី ដួង ថាវរី ស្នងការរងនគរបាលខេត្ត និងជាអនុប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ បានទទួលជួបផ្តល់បទសម្ភាសន៍ជាមួយ លោក ផល ឧត្តមសម្បត្តិ ទីប្រឹក្សាស្រាវជ្រាវជាជនជាតិខ្មែរ និងលោក ជែរឹត ដាវីស (Jarrett Davis) ទីប្រឹក្សាស្រាវជ្រាវជាជនបរទេស របស់អង្គការដែនដីមនុស្ស-ហូឡង់ដ៏ប្រចាំកម្ពុជា។ កិច្ចជំនួបនេះ បានផ្តោតសំខាន់ទៅលើស្ថានភាពនៃការរំលោភបំពាននិងការកេងប្រវ័ញ្ចផ្លូវភេទកុមារ ក្នុងវិស័យទេសចរណ៍។

នៅក្នងកិច្ចជំនួបនេះ ផងដែលអ្នកស្រាវជ្រាវទាំងជនខ្មែរ និងបរទេស បានស្នើសុំឲ្យលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ធ្វើការចែករំលែកអំពីបទពិសោធន៍ក្នុងការបង្ការ ទប់ស្កាត់ ក៏ដូចជាការបង្ក្រាបបទល្មើសរំលោភបំពានលើកុមារដោយជនបរទេស នៅក្នុងខេត្តសៀមរាប។ ឆ្លើយតបទៅការស្នើសុំខាងលើ លេខាធិការដ្ឋានបានបង្ហាញអំពីយន្តការនៃការអនុវត្តសកម្មភាព និងកិច្ចសហប្រតិបត្តិការពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិដែលមានអាជ្ញាធរពាក់ព័ន្ធពីថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋាន និងមានអង្គការចូលរួមពីដៃគូនានាក្នុងខេត្តផងដែរ។ ដើម្បីឲ្យកិច្ចការពារកុមារពីការរំលោភបំពាន ឬការកេងប្រវ័ញ្ចផ្លូវភេទពីជនបរទេស ឬពីអ្នកទេសចរណ៍ តាមរូបភាពឧត្ថម្ភដល់កុមារ និងគ្រួសារកុមារ អ្នកស្ម័គ្រចិត្ត តាមរយ:សាសនានិងរូបភាពផ្សេងៗទៀត លេខាធិការដ្ឋាន បានស្នើសុំឲ្យមានកិច្ចសហការបន្តថែមទៀតពីបណ្តាអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាការពារកុមារ។

website_news/2019290803.txt · Last modified: 2019/08/29 14:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki