website_news:2019290804

ថៃបញ្ជូនពលករខ្មែរ ១៥នាក់ មកកម្ពុជាវិញ ពាក់ព័ន្ធករណី លួចឆ្លងដែននិងស្នាក់នៅខុសច្បាប់

https://www.dap-news.com/ ByID:030 Posted on 28 August 2019 | 19:28

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច ថៃសហការជាមួយ កម្លាំងនគរបាលកម្ពុជា បានបញ្ជូននិងទទួលពលករខ្មែរ ចំនួន១៥នាក់ តាមច្រកអន្តរជាតិចាំយាម និងច្រកទ្វារព្រំដែនអន្តរជាតិដូង មកកម្ពុជាវិញ ពាកព័ន្ធករណីលួចឆ្លងដែន និងស្នាក់នៅខុសច្បាប់។ យោងតាមការចុះផ្សាយ របស់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍កម្ពុជា បានឲ្យដឹងថា “កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារ ព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរ ឆ្លងដែនខុសច្បាប់ ពីភាគីថៃចំនួន ០៨នាក់ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ”។ ក្រោយពីបានធ្វើការអប់រំណែនាំរួច កម្លាំងនគរបាលប៉ុស្តិ៍ បានអនុញ្ញាតពលករទាំងអស់ ឲ្យត្រឡប់ទៅផ្ទះវិញ។

ចំណែក កម្លាំងប៉ុស្តិ៍នគរបាលច្រក ទ្វារព្រំដែនអន្តរជាតិដូង ក៏បានទទួលពលករខ្មែរ ពីភាគីថៃចំនួន ០៧នាក់ ផងដែរ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ពាកព័ន្ធនឹងករណីស្នាក់នៅខុសច្បាប់។ កម្លាំងនគរបាលប៉ុស្តិ៍ បានឲ្យដឹងថា ពលករខ្មែរទាំង ០៧នាក់នេះ មានស្រុកកំណើតនៅខេត្តតាកែវ ០១នាក់ ស្រី ០១នាក់, ខេត្តបាត់ដំបង ០៤នាក់ ស្រី ០១នាក់, ខេត្តសៀមរាប ០១នាក់ ស្រី ០១នាក់ និងខេត្តកំពត ០១នាក់ ៕ដោយ បាន ធារ៉ូ

website_news/2019290804.txt · Last modified: 2019/08/29 14:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki