website_news:2019290806

ពលរដ្ឋខ្មែរ៨៥នាក់ ត្រូវបានអាជ្ញាធរថៃដោះលែង ក្រោយមានកិច្ចអន្តរាគមន៍ពីកម្ពុជា

https://www.facebook.com/ Ministry of Foreign Affairs and International Cooperation 29-08-2019

អាជ្ញាធរប្រទេសថៃ បានសម្រេចដោះលែងពលរដ្ឋខ្មែរចំនួន៨៥នាក់ ដែលត្រូវបានសមត្ថកិច្ចថៃ ចាប់ឃាត់ខ្លួន នៅជាយទីក្រុងបាងកក កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩កន្លងទៅពីបទឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់។ការដោះលែងនេះ ធ្វើឡើង ក្រោយពីមានកិច្ចអន្តរាគមន៍ស្នើសុំជាបន្តបន្ទាប់របស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ។ អាជ្ញារថៃបានបញ្ជាក់ថា ថ្មីៗនេះ ប្រទេសថៃបានចេញច្បាប់ថ្មី ស្តីពីការទប់ស្កាត់អំពើជួញដូរមនុស្ស ដែលត្រូវឱ្យមានការស៊ើបអង្កេតយ៉ាងតឹងរឹងដើម្បីតាមចាប់មេខ្យល់ ទើបបណ្តាលឱ្យមានការឃាត់ខ្លួនពលរដ្ឋខ្មែរទាំង៨៥នាក់ ក្នុងរយៈពេលយូរបែបនេះ។ មន្រ្តីស្ថានទូត តែងតែជួបសួរសុខទុក្ខជាប្រចាំជាមួយពលរដ្ឋខ្មែរទាំង៨៥នាក់ ក្នុងអំឡុងពេលជាប់ឃុំខ្លួននោះ។

សូមបញ្ជាក់ថា ពលរដ្ឋខ្មែរទាំង៨៥នាក់ បានត្រលប់មកដល់កម្ពុជាវិញហើយ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ក្រោមការសម្របសម្រួលរបស់ស្ថានទូតកម្ពុជានៅទីក្រុងបាងកក ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ជាមួយនឹងអាជ្ញាធរថៃ៕

website_news/2019290806.txt · Last modified: 2019/08/29 14:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki