website_news:2019291105

ហេតុតែចង់បាន iPhone 11 ពេក ដាច់ចិត្តលួចចៅគេលក់

http://www.rasmeinews.com/ November 29, 2019, 10:42 AM

យើងធ្លាប់តែឮថាអ្នកនិយកចូលចិត្តទូរស័ព្ទរបស់ក្រុមហ៊ុនApple តម្រង់ជួររង់ចាំទិញទូរស័ព្ទiPhone ស៊េរីចុងក្រោយរបស់វា តែចំណង់របស់ស្ត្រីវៀតណាមម្នាក់សំរាប់ទូរស័ព្ទiPhone 11នាំអោយគាត់ធ្វើរឿងដែលគេមិននឹកស្មានដល់ គឺលួចចៅអ្នកជិតខាងទៅលក់ដើម្បីទូរស័ព្ទ។ ថាយ ធី ប៊ីច ហាញ់ អាយុ៤២ឆ្នាំ ត្រូវបានចាប់ខ្លួននៅក្នុងខេត្តអានយ៉ាងកាលពីថ្ងៃ១៦វិច្ឆិកា ចំពោះលក់ក្មេងស្រីអាយុ២ឆ្នាំទៅអោយបុរសម្នាក់ ដែលស្គាល់គ្នាតាមបណ្តាញសង្គម។ ក្មេងស្រីរងគ្រោះ បានរស់នៅជាមួយជីដូនរបស់នាងតែនាងថាយបានទៅមើលថែនិងលេងជាមួយក្មេងនេះម្តងម្កាល។នាងបាននៅជាមួយក្មេងស្រីនេះនិងបានជជែកលេងក្នុងវីដេអូជាមួយបុរសម្នាក់ដែលចាប់អារម្មណ៍នឹងរូបសម្រស់របស់ក្មេងនេះ។ ថាយ ធី ប៊ីច ហាញ់ បន្ទាប់មកក៏មានគំរោងលក់ក្មេងនេះទៅអោយបុរសដែលទើបស្គាល់ឈ្មោះត្រាន់ដោយប្រាប់ទៅបុរសនោះថាឪពុករបស់ក្មេងនេះបានបោះបង់វាចោលនិងម្តាយរបស់វាញៀនល្បែង ហើយ«ក្មេងនេះនឹងត្រូវបញ្ជូនអោយទៅរស់នៅក្នុងវត្ត»។

ដោយមើលឃើញថា ត្រាន់ មានចិត្តអាណិតក្មេងនេះ នាងក៏សុំប្រគល់ក្មេងនេះទៅគាត់ជាថ្នូរនឹងទូរស័ព្ទiPhone 11ថ្មីមួយ ដែលមានតំលៃ២២លានដុង(១.៣០០ដុល្លារ)នៅវៀតណាម។ នៅថ្ងៃ៣១តុលា ថាយ បានប្រាប់ជីដូនរបស់ក្មេងនេះថា នាងយកវាទៅលេង។តែនាងបានលក់វាទៅអោយត្រាន់ ដែលបានផ្តល់អោយនាងនូវទូរស័ព្ទមួយ បន្ថែមប្រាក់១,៥លានដុងសម្រាប់ថ្លៃតាក់ស៊ី។ ថៃបន្ទាប់មកធ្វើជាមិនដឹងកន្លែងរស់នៅរបស់ក្មេងនេះនិងបានរាយការណ៍ទៅប៉ូលិសថាបាត់វានៅពេលនាងទុកក្មេងស្រីនេះនៅផ្ទះនិងបានចេញទៅធ្វើការ។ ទោះជាយ៉ាងណា ថាយ បានសារភាពប្រាប់ការពិតនៅពេលប៉ូលិសកាន់តែសង្ស័យក្រោយឈ្លេចសួរនាងជាប់។ នៅថ្ងៃ០៣ វិច្ឆិកា ប៉ូលិសបានតាមរកឃើញក្មេងនេះនៅផ្ទះរបស់ត្រាន់និងបាននាំទៅជួបជីដូនរបស់វាវិញ។ ច្បាប់ព្រហ្មទណ្ឌវៀតណាម ជនណាលក់ដូរឬលួចយកក្មេងប្រឈមការជាប់គុក៣ទៅ១០ឆ្នាំ៕ដោយ៖វាសនា

website_news/2019291105.txt · Last modified: 2019/11/29 14:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki