website_news:201930.0903

ពលករមីយ៉ាន់ម៉ា ប្រមាណជាង១០០នាក់ ត្រូវបានបញ្ជូនចេញពីប្រទេសថៃឡង់ដ៏ មកកាន់ស្រុកកំណើតវិញ

https://www.dap-news.com/ ByID:030 Posted on 28 September 2019 | 09:25

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ថា ក្រុមអាជ្ញាធរអន្តោប្រវេសន៍មីយ៉ាន់ម៉ា បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ពលកររបស់ប្រទេសមីយ៉ាន់ម៉ា តិចបំផុត១០៩នាក់ ត្រូវបានបញ្ជូនចេញពីប្រទេសថៃឡង់ដ៏ មកកាន់ស្រុកកំណើតវិញ ។ ក្រុមពលករដែលជាជនអន្តោប្រវេសន៍ខុសច្បាប់ ក្នុងនោះរាប់បញ្ចូលទាំងស្រ្តីចំនួន៩នាក់ ត្រូវបានប្រគល់ ដោយ នាយកដ្ឋានជនអន្តោប្រវេសន៍ រ៉ាណង របស់ប្រទេសថៃឡង់ដ៏ តាមច្រកព្រំដែន Kawthoung ជាប់ព្រំដែន តំបន់ ភាគខាងត្បូង Tanintharyi កាលពីថ្ងៃពុធ ។ ក្រុមកម្មករ ដែលជាអ្នកត្រូវបាននិរទេសខ្លួនដោយក្រុមអាជ្ញាធរថៃ ដែលបានរកឃើញថា ទិដ្ឋការ អស់សុពលភាព និងមិនមានឯកសារបញ្ជាក់ច្បាស់លាស់ ត្រូវបានធ្វើមាតុភូមិនិវត្តន៍ ក្រោយពីបានបង់ ប្រាក់ពិន័យស្ថិតក្រោមច្បាប់របស់ប្រទេសថៃ ៕ cប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

website_news/201930.0903.txt · Last modified: 2019/09/30 13:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki