website_news:2019300402

កម្លាំងក្រុមចម្រុះអធិការកិច្ចហត្ថពលករបរទេស នៃនាយកដ្ឋានជនបរទេស បានចុះត្រួតពិនិត្យគោលដៅចំនួន ២៧ និងមាន ៦ក្រុម ក្នុងរាជធានីភ្នំពេញ

https://www.facebook.com/ General Department of Immigration - GDI 29-04-2019

កម្លាំងក្រុមចម្រុះអធិការកិច្ចហត្ថពលករបរទេស នៃនាយកដ្ឋានជនបរទេស ជាអ្នកវិនយោគឯកជន នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ បានចុះត្រួតពិនិត្យគោលដៅចំនួន ២៧ និងមាន ៦ក្រុម ក្នុងរាជធានីភ្នំពេញ។

ក្នុងការត្រួតពិនិត្យគោលដៅទាំង ២៧ មាន១- សាលា WESTERN INTERNATIONAL សកម្មភាពអាជីវកម្ម អប់រំ (ខណ្ឌទួលគោក), ២- ក្រុមហ៊ុន អេ ស៊ា សកម្មភាពអាជីវកម្ម សំណង់ (ខណ្ឌទួលគោក), ៣- ក្រុមហ៊ុន ចុង តាវ សកម្មភាពអាជីវកម្ម សំណង់ (ខណ្ឌទួលគោក), ៤- ភោជនីយដ្ឋាន ស៊ីងយ៉ាង តុង សកម្មភាពអាជីវកម្ម ភោជនីយដ្ឋាន (ខណ្ឌទួលគោក), ៥- គ្លីនិកសើរស្បែកឌែម៉ាដេដ សកម្មភាពអាជីវកម្ម កែសម្ផស្ស (ខណ្ឌទួលគោក), ៦- រោងចក្រ IN KYUNG សកម្មភាពអាជីវកម្ម កាត់ដេរ (ខណ្ឌពោធិ៍សែនជ័យ២), ៧- សិប្បកម្ម ឈានឈុន ហួងជា សកម្មភាពអាជីវកម្ម កាត់ដេរ (ខណ្ឌពោធិ៍សែនជ័យ២), ៨- ក្រុមហ៊ុន CAMBODIA AIRWAY សកម្មភាពអាជីវកម្ម សេវាដឹកជញ្ជូន (ខណ្ឌពោធិ៍សែនជ័យ២), ៩- ហាងEVEN STAR សកម្មភាពអាជីវកម្ម លក់កាហ្វេ (ខណ្ឌចំការមន), ១០- សាលាអន្តរជាតិ ICAN សកម្មភាពអាជីវកម្ម អប់រំ (ខណ្ឌចំការមន), ១១- ក្រុមហ៊ុន មេហ្គាឡាយ សកម្មភាពអាជីវកម្ម ចែកចាយទំនិញ (ខណ្ឌចំការមន), ១២- ក្រុមហ៊ុន ហ្វ៊ុក ហ៊ុងវេសស៊ិន សកម្មភាពអាជីវកម្ម សំណង់ (ខណ្ឌសែនសុខ), ១៣- ក្រុមហ៊ុន ប៊ូយ៉ុង សកម្មភាពអាជីវកម្ម សំណង់ (ខណ្ឌសែនសុខ), ១៤- សាលាអន្តរជាតិអាស៊ាន សកម្មភាពអាជីវកម្ម អប់រំ (ខណ្ឌច្បារអំពៅ), ១៥- សាលា WESTLINE សកម្មភាពអាជីវកម្ម អប់រំ (ខណ្ឌច្បារអំពៅ), ១៦- សាលាប៊ែលធី អន្តរជាតិ សកម្មភាពអាជីវកម្ម អប់រំ (ខណ្ឌច្បារអំពៅ), ១៧- ធនាគារ SACOM សកម្មភាពអាជីវកម្មធនាគារ (ខណ្ឌច្បារអំពៅ), ១៨- ធនាគារ DIBC សកម្មភាពអាជីវកម្ម ធនាគារ (ខណ្ឌច្បារអំពៅ), ១៩- រោងចក្រ វីន ស ង្វេសិន សកម្មភាពអាជីវកម្ម កាត់ដេរ (ខណ្ឌឬស្សីកែវ), ២០- សិប្បកម្ម គួចហៃថេង សកម្មភាពអាជីវកម្ម កាត់ដេរ (ខណ្ឌឬស្សីកែវ), ២១- រោងចក្រ សាន យ៉ន សកម្មភាពអាជីវកម្ម កាត់ដេរ (ខណ្ឌឬស្សីកែវ), ២២- សិប្បកម្ម ហ័រស៊ីង សកម្មភាពអាជីវកម្ម កាត់ដេរ (ខណ្ឌពោធិ៍សែនជ័យ២), ២៣- សិប្បកម្ម K.J.P.T BEST សកម្មភាពអាជីវកម្ម សេវាពុម្ព (ខណ្ឌពោធិ៍សែនជ័យ២), ២៤- ក្រុមហ៊ុន EVERGREEN GARMENT សកម្មភាពអាជីវកម្ម កាត់ដេរ (ខណ្ឌឬស្សីកែវ), ២៥- ហាង HUANG HUANG HUPT សកម្មភាពអាជីវកម្ម ប្តូរប្រាក់ (ខណ្ឌចំការមន), ២៦- ក្រុមហ៊ុន SINO GREATWAL សកម្មភាពអាជីវកម្ម សំណង់ (ខណ្ឌចំការមន) និង២៧- សាលាវើលដ៍ អន្តរជាតិ សកម្មភាពអាជីវកម្ម អប់រំ (ខណ្ឌទួលគោក)។

ការត្រួតពិនិត្យនេះ ទទួលបានលទ្ធផលមានប្រើប្រាស់ពលករខ្មែរ សរុបចំនួន ៤២៩៩នាក់ ស្រី ២៩៩៣នាក់ និងប្រើប្រាស់ពលករបរទេសសរុបចំនួន ៤៤១នាក់ ស្រី ៨៩នាក់ បានប្រើប្រាស់ទិដ្ឋាការ E ចំនួន ៤៤១ មាន ២៦សញ្ជាតិ រួមមាន ចិន ៣០១នាក់ ស្រី ៣៧នាក់, ហ្វីលីពីន ៣៦នាក់ ស្រី ១៨នាក់, សឹង្ហបុរី ០១នាក់, នីហ្សេរីយ៉ា ០៩នាក់ ស្រី ០៣នាក់, កាមីរ៉ូគ ០១នាក់, យូកានដា ០៣នាក់ ស្រី ០១នាក់, ប៉ាគីស្ថាន ០១នាក់, កេនយ៉ា ០១នាក់, ហ្គាណា ០២នាក់, អាហ្វ្រិកខាងត្បូង ០៣នាក់, សាវាដ័រ០១នាក់, កូរ៉េ ០៩នាក់, បង់ក្លាដេស ០១នាក់, វៀតណាម ២៤នាក់ ស្រី ០៨នាក់, តៃវ៉ាន់ ០៨នាក់ ស្រី ០១នាក់, ហូឡង់ ០១នាក់, មីយ៉ាន់ម៉ា ០១នាក់, អង់គ្លេស ១៦នាក់ ស្រី ១៣នាក់, ឥណ្ឌា ០៦នាក់ ស្រី ០២នាក់, អាមេរិក ០៣នាក់, ម៉ាឡេស៊ី ០៦នាក់ ស្រី ០១នាក់, ញូហ្សឺឡែន ០២នាក់ ស្រី ០១នាក់, អាយឡេន ០២នាក់ ស្រី ០១នាក់, ស្រីលង្កា ០១នាក់ ស្រី ០១នាក់, អូស្ត្រាលី ០១នាក់, អ៊ូហ្គាន់ដា ០១នាក់ ស្រី ០១នាក់ មានសៀវភៅការងារ និងប័ណ្ណការងារចំនួន ៤៤១នាក់

website_news/2019300402.txt · Last modified: 2019/04/30 15:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki