website_news:2019300502

ភិបាលរងខេត្តណែនាំឲ្យសមត្ថកិច្ចឈរជើងតាមព្រំដែនទប់ស្កាត់ពលករចំណាកស្រុកខុសច្បាប់

http://www.rasmeinews.com/ May 30, 2019, 11:40 AM

ដោយ:គ្រញូង/បាត់ដំបង ៖ នៅរសៀលថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៩លោកហឿង សុគន្ធ អភិបាលរងតំណាងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងនិងសហការីមួយចំនួនបានអញ្ជើញចុះជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុក និងសមត្ថកិច្ចគ្រប់ផ្នែកឈរជើងក្នុងភូមិសាស្រ្តស្រុក សំពៅលូន ខេត្តបាត់ដំបង ដោយបានណែនាំឱ្យបន្តការយកចិត្តទុកដាក់ បន្ថែមទៀតថែរក្សាសន្តិសុខសណ្តាប់សាធារណៈ ពិសេសយកចិត្តទុកដាក់អប់រំពលករឆ្លងដែនខុសច្បាប់ចូលទៅធ្វើការនៅប្រទេសថៃឱ្យពួកគាត់ បំពេញបែបបទត្រឹមត្រូវ ដើម្បីឆ្លងដែនតាមនិនច្បាប់ទើបទទួលបានសុវត្ថិភាព។

លោកអភិបាលរងខេត្តបានសំណូមពរដល់សមត្ថកិច្ចគ្រប់ថ្នាក់បន្តយកចិត្តទុកដាក់ទំនាក់ទំនង សហការល្អជាមួយភាគីថៃ ដើម្បីរួមគ្នាថែរក្សាព្រំដែនប្រកបដោយសន្តិភាព សុវត្ថិភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការល្អ បង្កលក្ខណៈអោយប្រជាពលរដ្ឋនៃប្រទេសទាំងពីរចេញចូលប្រកបមុខរបររកស៊ីទទួលទាន បង្កើនជីវភាព របស់ពួកគាត់ឱ្យមានជីវភាពកាន់តែប្រសើឡើងថែមទៀត៕B/

website_news/2019300502.txt · Last modified: 2019/05/31 12:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki