website_news:2019300702

ឃាត់មនុស្សស្រីប្រុស៨នាក់ ពីបទផ្ដល់សេវាកម្មពិសេសនៅសង្កាត់បឹងសាឡាង

http://khmeread.com/ July 30, 2019 09:10AM

ភ្នំពេញ ៖ មនុស្សស្រីប្រុស៨នាក់ ត្រូវបានសមត្ថកិច្ចចម្រុះឃាត់ខ្លួននានៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៨ និង៣០នាទីយប់ នៅផ្ទះលេខ១៦២Eo ផ្លូវ២៧១ ក្រុម៧ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ពីបទសញ្ចារកម្ម ។

ប៉ូលិសនិយាយថា កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង បានសហការជាមួយកម្លាំងប៉ូលិសនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដឹកនាំដោយលោកស្រី សឺ វណ្ណនី ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបផ្ទះលេខ១៦២Eo ផ្លូវ២៧១ ក្រុម៧ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយបានឃាត់ខ្លួនមនុស្ស៨នាក់ (ប្រុស៣នាក់) រួមជាមួយវត្ថុតាងរួមមាន ១-ស្រោមអនាម័យមិនទាន់ប្រើចំនួន២៧ស្រោម ប្រើរួចចំនួន២៣, ២-ដបកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន០១, ៣-ឯកសារខ្ចីលុយចំនួន០១និង ៤-ម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាវ៉េវ100 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1FT-3308។

ក្រុមប្រតិបត្តិការបានសម្រេចបិទទីតាំងខាងលើជាបណ្ដោះអាសន្ន និងជនសង្ស័យ៨នាក់ បញ្ជូនទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃដើម្បីធ្វើការបន្ត៕

website_news/2019300702.txt · Last modified: 2019/07/30 15:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki