website_news:2019300806

ស្ថានទូតកម្ពុជាប្រចាំ ប្រទេសថៃ បានជួយសម្រួលឯកសារជូនសាច់ញាតិសពពលករខ្មែរឈ្មោះ អ៊ូ សារួត ដើម្បីយក ទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត

https://www.facebook.com/ Pheak Tra Live 30/08/19

ករណីពលករខ្មែរ ឈ្មោះ អ៊ូ សារួត បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍ រលំផ្ទាំងស៊ីម៉ង់ត៍សង្កត់ស្លាប់ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅក្នុងការដ្ឋានសំណង់សាងសង់អាគារមួយកន្លែង ម្ដុំ(Soi)អ៊េកការឆៃ ១៣៩ សង្កាត់បាងណាមជឺត ស្រុកម៉ឿងខេត្តសាមុតសារខន ប្រទេសថៃនៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ស្ថានទូត កម្ពុជាប្រចាំប្រទេសថៃ បានជួយសម្រួលឯកសារជូនសាច់ញាតិ ដើម្បីយកសពទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ។ ក្នុងនោះដែរស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ចូលរួមថវិកាបុណ្យសពមួយចំនួន និងសម្ដែងការសោកស្ដាយ ដល់ក្រុមគ្រួសារសាច់ញាតិ ពលករខ្មែរ ដែលស្លាប់បាត់បង់ជីវិត នៅហេតុការណ៍ខាងលើនេះ។

website_news/2019300806.txt · Last modified: 2019/08/30 14:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki