website_news:2019300901

កិច្ចប្រជុំពង្រឹងសមត្ថភាព ស្តីពី “យុត្តិធម៌ព្រហ្មទណ្ឌ”

https://www.facebook.com/deputygovernoryousophear/ August 30 at 3:35 PM

ថ្ងៃពុធ ១៣រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារលេខាធិការដ្ឋាន គ.ខ.ប.ជ បានរៀបចំកិច្ចប្រជុំពង្រឹងសមត្ថភាព ស្តីពី “យុត្តិធម៌ព្រហ្មទណ្ឌ” ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ខ.ប.ជ លោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត លោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងមានការអញ្ជើញចូលរួមពីលោក លោកស្រី ថា្នក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំងបី លោក លោកស្រី អភិបាល អភិបាលរង ក្រុង-ស្រុក និងអង្គការមួយចំនួនផងដែរ សរុបចំនួន ២០០នាក់។ កិច្ចប្រជុំនេះគឺដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀត រវាងមន្ត្រីនគរបាលយុត្តិធម៌ ជាមួយអាជ្ញាធរពាក់ព័ន្ធ និងអង្គការដៃគូរជាតិ-អន្តរជាតិ ក្នុងការបង្ការទប់ស្កាត់ ការបង្ក្រាបរាល់បទល្មើសពាក់ព័ន្ធនានា ក៏ដូចជាបទល្មើសតាមរយៈប្រព័ន្ធព័ត៌មានវិទ្យា ការអន្តរាគមន៍ និងកិច្ចការពារជនរងគ្រោះ ដោយរំលោភបំពានផ្លូវភេទ ពិសេសស្ត្រី និងកុមារ ដើម្បីកាត់បន្ថយ និងឈានទៅដល់ការលុបបំបាត់អោយបានទាំងស្រុងផងដែរ។

website_news/2019300901.txt · Last modified: 2019/09/02 14:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki