website_news:2019300903

បារម្ភណាស់! វាសនាស្រីស្រស់ក្លាយជាយ៉ាងណា ក្រោយត្រូវនាំយកទៅលក់នៅចិន

https://kohsantepheapdaily.com.kh/ ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១៥:០០ ម៉េង ធា

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា យុវជនម្នាក់ជាគូរដណ្តឹងរបស់នារីរងគ្រោះដែលអះអាងថា ត្រូវមេខ្យល់នាំយកទៅលក់នៅប្រទេសចិន ហើយមានការព្រួយបារម្ភជាខ្លាំងពីអនាគតប្រពន្ធរបស់ខ្លួន និងបានបន្តទៅដាក់ពាក្យបណ្តឹងជាបន្តបន្ទាប់ទទួចសុំឱ្យសមត្ថកិច្ចក៏ដូចជាស្ថានទូតចិន ជួយអន្តរាគមន៍ធ្វើយ៉ាងណាឱ្យគូដណ្តឹងរបស់ខ្លួនបានត្រឡប់មកវិញ។ ហើយនៅពេលថ្មីនេះ យុវជនជាគូដណ្តឹងរូបនេះ ក៏បន្តទៅដាក់ពាក្យបណ្តឹងជាថ្មីម្តងទៀតនៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃ ។ សេចក្តីរាយការណ៍បន្តថា យុវជនរូបនោះឈ្មោះ អ៊ុក សុជាតិ អាយុ៣៣ឆ្នាំ រស់នៅសង្កាត់គីឡូម៉ែត្រលេខ៦ ជាអតីតពលករកូរ៉េ និងកំពុងរៀនភាសារជប៉ុនត្រៀមទៅធ្វើពលករប្រទេសជប៉ុននៅពេលខាងមុខនេះ ។ ចំណែកគូរដណ្តឹងឈ្មោះ ញ៉ សុខច័ន្ទ ហៅតក់ អាយុ២៥ឆ្នាំ រស់នៅភូមិភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។ រីឯស្ត្រីជាមេខ្យល់ដែលរងការចោទប្រកាន់នោះឈ្មោះ ថោង ស្រីរ័ត្ឋ អាយុជាង២០ឆ្នាំ មានលំនៅភូមិតាំងស្រី ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម។

គួរបញ្ជាក់ថា កាលពីម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៤ សីហា យុវជនជាគូរដណ្តឹងក៏បានទៅដាក់ពាក្យ បណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលគីឡូម៉ែត្រលេខ៦ ដើម្បីឱ្យសមត្ថកិច្ចអន្តរគមន៍ ដោយសង្ស័យថា គូរដណ្តឹងរបស់ខ្លួនត្រូវមេខ្យល់នាំយកទៅលក់នៅប្រទេសចិន ព្រមទាំង ទទួចសុំឱ្យសមត្ថកិច្ច ហៅបងស្រីរបស់មេខ្យល់មកសាកសួរ ។ ការដាក់ពាក្យបណ្តឹង បន្ទាប់ពីនារីជាគូដណ្តឹងបានទាក់ទងតាមហ្វេសប៊ុកថា ខ្លួនត្រូវគេនាំយកទៅប្រទេសចិន ហើយ កំពុងតែតែលអត់ផ្ទះសំណាក់ នៅព្រំប្រទល់ក្នុងប្រទេសវៀតណាម និងចិន ព្រោះនារីជាគូរដណ្តឹងចាក់ចេញពីប្រទេសទៅជាមួយនារីដែលគេសង្ស័យថា ជាមេខ្យល់ដោយពុំបានប្រាប់ឪពុកម្តាយ និងគូរដណ្តឹងឱ្យបានដឹងឡើយ។ បើតាមបុរសជាគូរដណ្តឹងបានឱ្យដឹងថា ខ្លួនបានស្គាល់នាងសុខច័ន្ទ តាមរយៈការលេងហ្វេសប៊ុក ហើយស្រលាញ់គ្នារយៈពេលប្រមាណ៣ឆ្នាំ ខណៈពេលដែលខ្លួនជាពលករនៅប្រទេសកូរ៉េ ។ បន្ទាប់ពីស្រលាញ់គ្នាយ៉ាងល្អូកល្អិននោះ ពេលមកពីកូរ៉េវិញខ្លួនក៏ចូលដណ្តឹងនាងកាលពី១ឆ្នាំមុខ ដើម្បីយកធ្វើជាគូរអនាគត ។ លុះក្រោយមកពួកគេក៏សម្រេចចិត្តប្រឡងចូលរៀនភាសរជប៉ុនជាប់ទាំ២នាក់ ដើម្បីទៅធ្វើពលករនៅប្រទេសជប៉ុន តែខ្លួនគឺរៀនចប់មុន ហើយត្រៀមទៅធ្វើពលករជប៉ុននៅខែ១២ ឆ្នាំនេះ ចំណែកនាងសុខច័ន្ទ គឺទៅជប៉ុននៅវគ្គបន្ទាប់។ បុរសជាគូរដណ្តឹងបានឱ្យដឹងទៀតថា ស្រាប់តែនៅម៉ោងប្រមាណ២យប់រំលងអធ្រាត្រចូលថ្ងៃទី២៣ សីហា គូដណ្តឹងខ្លួនបានទូរស័ព្ទមកតាមរយៈហ្វេសប៊ុកប្រាប់ថា ខ្លួនត្រូវឈ្មោះ ថោង ស្រីរត្ឋ័ នាំយកទៅប្រទេសចិន ទៅដល់ព្រំប្រទល់ប្រទេសវៀតណាម-ចិនតាំងពីថ្ងៃ២០ សីហា ។ ពេលទៅដល់មានមេខ្យល់វៀតណាមប្រុសចេះខ្មែរ មិនស្គាល់ឈ្មោះនាំទៅសម្រាកនៅផ្ទះសំណាក់ ហើយមានវៀតណាម៤នាក់បាននាំទៅបង្ខាំងក្នុងផ្ទះ ដើម្បីត្រៀមយកទៅប្រទេសចិន។ ហើយការទាក់ទងគ្នានេះ រហូតដល់ម៉ោងប្រមាណជាង១រសៀល ត្រូវគូរដណ្តឹងប្រាប់ថា មានថៅកែជាជនជាតិចិនចេះខ្មែរ៤នាក់មិនស្គាល់ឈ្មោះ បានយករថយន្តមកដឹកចូលប្រទេសចិនហើយ ក្រោយមកស្រាប់តែក៏ទាក់ទងលែងបាន ដោយហ្វេសប៊ុកត្រូវគេ BLOCK ចោល។ តាមបុរសជាគូដណ្តឹងឱ្យដឹងទៀតថា នៅព្រឹកថ្ងៃទី២៥ សីហា ខ្លួនបានទទួលឆាតពីស្ត្រីដែលសង្ស័យជាមេខ្យល់ដោយប្រាប់ថា បើចង់ឱ្យនាងត្រឡប់មកវិញឱ្យផ្ញើលុយទៅឱ្យគេ តែក្រោយមកហ្វេសប៊ុកក៏បាន BLOCK ទៀត។ក្រោយពីកើតហេតុ បន្ទាប់ពីដាក់ពាក្យបណ្តឹងនគរបាលក៏បានហៅបងស្រីមេខ្យល់រូបនោះមកសាកសួរតែនាងប្រាប់ថា «អត់ដឹងនោះទេ» ។

ដោយក្តីបារម្ភពីសុវត្ថិភាពគូរដណ្តឹង បុរសរូបនោះក៏បានទៅបន្តដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជននៃក្រសួងមហាផ្ទៃនៅថ្ងៃទី២៧ ខែសីហា ។ ហើយនៅក្នុងពាក្យបណ្តឹងនោះ យុវជនឈ្មោះ អ៊ុក សុជាតិ ក៏បានសំណូមពរដល់សមត្ថកិច្ចជួយសង្គ្រោះឈ្មោះញ៉ សុច័ន្ទ ដែលជាគូរដណ្តឹងឱ្យបាន ត្រឡប់មកប្រទសកម្ពុជាវិញោផង។ទន្ទឹមនោះ យុវជនរូបនោះក៏មានការព្រួយបារម្ភពីវាសនាគូរដណ្តឹងរបស់ខ្លួនដែលចាញ់បោកមេខ្យល់នាំលក់ប្រទេសចិន ។ (កែសម្រួលដោយ ៖ បុប្ផា)

website_news/2019300903.txt · Last modified: 2019/09/02 14:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki