website_news:2019301008

ក្រុមក្មេងស្ទាវថៃ និងបក្ខពួកជាង ១០ម៉ូតូ ចូលប្លន់ទ្រព្យសម្បត្តិ ពលករខ្មែរ នៅក្នុងខេត្តរ៉ាក់យ៉ង

http://nokorwatnews.com/ 29-10-2019

ខេត្តបន្ទាយមានជ័យ: យោងតាមរបាយការណ៍ពី កម្លាំងសមត្ថកិច្ចតម្រួត ស្រុកក្លែង ខេត្តរ៉ាក់យ៉ង ប្រទេសថៃ បានអោយដឹងថា កាលពីវេលាម៉ោង០៣និង៣០នាទីទៀបភ្លឺ ថ្ងៃច័ន្ទ ទី២៨ ខែតុលា ឆ្នាំ២០១៩ មានករណី ប្លន់មួយបានកើតឡើង នៅម្ដុំមាត់ផ្លូវក្រាក់ស៊ែរប៊ុន-ខៅលុម ស្ថិតនៅក្នុងភូមិ៦ ឃុំក្រាក់ស៊ែប៊ុន ស្រុកក្លែង ខេត្តរ៉ាក់យ៉ង ប្រទេសថៃ ។ តាមបតាមប្រភពព័ត៌មានបានអោយដឹងថា ជនរងគ្រោះដែលត្រូវក្រុមក្មេងស្ទាវថៃប្លន់នោះ មានឈ្មោះ ឆាត អាយុ ជាង ៣០ឆ្នាំ ជាពលករខ្មែរ ស្នាក់នៅក្នុងផ្ទះកើតហេតុ។

តាមការរៀបរាប់របស់ជនរងគ្រោះឈ្មោះ ឆាត ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុខ្លួននិងក្រុមគ្រួសារ មានកូន,ប្រពន្ធ,ម្ដាយក្មេកព្រមទាំងក្មួយ ចំនួន ០៥នាក់ កំពុងដេកលង់លក់ ក្នុងផ្ទះកើតហេតុស្រាប់តែភ្ញាក់ព្រើត បន្ទាប់ពីមានក្មេងស្ទាវមួយក្រុមជិះម៉ូតូចូលមក ៥-១០គ្រឿង រួចបាននាំគ្នាយកដុំថ្ម គុបទ្វាផ្ទះគាត់ធ្វើអោយសំឡេងលឺលាន់រំពង ព្រមទាំងមានសំឡេងដូចផ្ទុះអាវុធ ជាច្រើនគ្រាប់ទៀត ដោយសារភាពភ័យខ្លាចជនរងគ្រោះបានដើរទៅទ្វាក្រោយ រួចបើកភ្លើង ក្រុមក្មេងស្ទាវអ្នកទាំងនោះបាននាំគ្នាសម្រុកចូលមកគាត់នឹងក្រុមគ្រួសារបាននាំគ្នារត់គេចចេញតាមទ្វារក្រោយទៅពួននៅក្នុងចំការដូងព្រេង ក្រោយផ្ទះកើតហេតុ ។ បន្ទាប់មកក្រុមក្មេងស្ទាវទាំងអស់នោះបាននាំគ្នារើរុសទ្រព្យសម្បត្តិក្នុងផ្ទះគាត់ក្នុងនោះមាន ប្រាក់ ចំនួន ៧០០បាត និងទូរស័ព្ទមួយគ្រឿង បន្ទាប់ពីនោះក្រុមក្មេងស្ទាវបាននាំគ្នាលើកម៉ូតូរបស់ជនរងគ្រោះអោយក្រឡាប់ជើង និងវាយបំផ្លាញរួចនាំគ្នារត់គេចខ្លួនបាត់។

ក្រោយហេតុការណ៍នេះស្ងប់ជនរងគ្រោះបានរត់ទៅសុំជំនួយពី ពលរដ្ឋថៃដែលផ្ទះជិតខាងអោយបណ្ដឹងសមត្ថកិច្ចតម្រួតចុះជួយអន្តរាគមន៍ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចតម្រួត បានចុះអន្តរាគមន៍ កន្លែងកើតហេតុ ព្រមទាំងសាកសួរភិនភាគជនបង្ក។ ជនរងគ្រោះបានបញ្ជាក់បន្ថែមផងដែរថា រូបគាត់ មិនធ្លាប់មានរឿងទំនាស់ជាមួយបុគ្គលណាមួយឡើយ ក្នុងហេតុការណ៍នេះ កម្លាំងសមត្ថកិច្ចតម្រួត ស្រុកក្លែង បានដាក់បញ្ជាឲ្យកម្លាំងជំនាញ រួមទាំងកម្លាំងអាជ្ញាធរមូលដ្ឋាន ធ្វើការចុះស្រាវជ្រាវកាំមេរ៉ាសុវត្ថិភាព តាមដងផ្លូវ ក្នុងយប់កើតហេតុ ដើម្បីកំណត់មុខសញ្ញាតាមចាប់ខ្លួនក្រុមក្មេងស្ទាវដែលបង្ករឿងអស់ទាំងនោះយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ បន្ទាប់ពីធ្វើការស្រាវជ្រាវកម្លាំងសមត្ថកិច្ចតម្រួត ស្រុកក្លែង ខេត្តរ៉ាក់យ៉ង បានឃាត់ខ្លួនក្រុមក្មេងស្ទាវ និងបក្សពួក ចំនួន ០៦នាក់ ដែលប្រព្រឹត្តបទល្មើសចូលប្លន់ផ្ទះពលករខ្មែរ កាលពីវេលាម៉ោង០៣ទៀបភ្លឺ នៅក្នុងស្រុកក្លែង ខេត្តរ៉ាក់យ៉ង ការឃាត់ជនសង្ស័យខាងលើបានធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នេះបច្ចុប្បន្នកម្លាំងសមត្ថកិច្ចថៃ កំពុងនាំជនសង្ស័យទាំង ០៦នាក់យកទៅធ្វើការសាកសួរបន្ថែមនៅអធិការដ្ឋានតម្រួតប៉ុស្តិ៍ ក្លែង ខេត្តរ៉ាក់យ៉ង៕ នីម វណ្ណា

website_news/2019301008.txt · Last modified: 2019/10/30 15:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki