website_news:2019301009

បុរសម្នាក់ជាពលករខ្មែរ ចងកសម្លាប់ខ្លួនសង្ស័យមានជំងឺសសៃប្រសាទ

http://nokorwatnews.com/ 29-10-2019

ខេត្តបន្ទាយមានជ័យ: បុរសពលករខ្មែរ មានជំងឺខួរក្បាលចងកសម្លាប់ខ្លួនឯងកាលពីវេលាម៉ោងព្រឹកថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០១៩ មានករណីបុរសពលករខ្មែរម្នាក់ ឈ្មោះ ជា ចាន់ ភេទប្រុស អាយុ ៤៤ឆ្នាំ បានចងកសម្លាប់ និងដើមឈើមួយកន្លែងនៅក្នុងតំបន់បានបឹងស្រុកសើរ៉ាឆា ខេត្តឈុនបុរី ប្រទេសថៃ។

យោងតាមប្រភពពីកូនប្រុសអ្នកស្លាប់ បានអោយដឹងថា ឪពុកគាត់ជាកម្មករសំណង់ធ្វើការនៅក្បែរកន្លែងកើតហេតុ ដោយមានជំងឺប្រចាំកាយគឺជំងឺផ្នែកខួក្បាល មុនពេលកើតហេតុ ឪពុកគាត់បាន រអ៊ូចង់វិលត្រឡប់ទៅព្យាបាលជំងឺនៅប្រទេសកម្ពុជាវិញ ប៉ុន្ដែព្រឹកឡើងស្រាប់តែប្រទះឃើញឪពុកមកចងកនិងដើមឈើ ក្បែរកន្លែងធ្វើការទៅវិញ ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចតម្រួតតំបន់បានបឹង បានចុះធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ និងបញ្ជូនសាកសពយកទៅមន្ទីរពេទ្យដើម្បីកោសល្យវិច័យ រួចប្រគល់ជូនសាច់ញ្ជាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ នីមវណ្ណា

website_news/2019301009.txt · Last modified: 2019/10/30 15:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki