website_news:2019301104

ទៀតហើយ! រកឃើញជនភៀសខ្លួននៅក្នុងរថយន្តដឹកទំនិញ

http://nokorwatnews.com/ 31-10-2019

សកម្មភាពជួញដូរមនុស្ស កំពុងតែកើតឡើងយ៉ាងខ្លាំងនៅក្នុងតំបន់អឺរ៉ុប ក្នុងនោះមានបារាំង ប៊ែលហ្សិចនិង អង់គ្លេស ។ គោលដៅចុងក្រោយបង្អស់នៃជនភៀសខ្លួន ប្រថុយជីវិត គឺសំដៅទៅកាន់ប្រទេសអង់គ្លេស ដោយនៅទីនោះងាយស្រួលរកការងាធ្វើ។ នៅពេលនេះ ប៉ូលិសប៊ែលហ្ស៊ិចបានរកឃើញមនុស្ស១២នាក់ នៅមានជីវិត ក្នុងរថយន្តដឹកទំនិញក្លាសេ ស្ថិតនៅចំណតរថយន្ត ជាយក្រុង Turnhout កាលពីថ្ងៃទី៣០ ខែតុលា ក្រោយពេលអ្នកបើកបររថយន្តទូរស័ព្ទប្រាប់ប៉ូលិស។

អ្នកនាំពាក្យស្នងការប៉ូលិសប៊ែលហ្ស៊ិចបញ្ជាក់ថា អ្នកបើកបររថយន្តខាងលើ ពេលនោះបើករថយន្តដឹកជញ្ជូនបន្លែនិងផ្លែឈើ បានទូរស័ព្ទប្រាប់ប៉ូលិសក្រោយឃើញជនភៀសខ្លួន១២នាក់នៅក្នុងរថយន្ត។ ជនភៀសខ្លួនទាំងនោះត្រូវបានបញ្ជូនទៅកាន់ការិយាល័យគ្រប់គ្រងអន្តោប្រវេសនៅទីក្រុង Antwerp ។ តាមការលើកឡើងរបស់ប៉ូលិសប៊ែលហ្សិច ជនភៀសខ្លួនទាំងនោះ ជាជនជាតិស៊ីរីនិងស៊ូដង ព្យាយាម ចូលទៅកាន់ប្រទេសអង់គ្លេស។

កាលពីថ្ងៃទី២៧ខែតុលា បានរាំង បានរកឃើញ ជនភៀសខ្លួន៨នាក់នៅក្នុងរថយន្តដឹកទំនិញក្លាសេឆ្ពោះទៅកាន់ប្រទេសអង់គ្លេស។ ជនភៀសខ្លួនទាំងនោះស្ថិតនៅក្នុង ស្ថានភាពចុះកម្តៅយ៉ាងខ្លាំង ប្រសិនបើនៅក្នុងរថយន្តនោះប៉ុន្មានម៉ោងទៀតនឹងស្លាប់ជាមិនខាន។

កាលពីសប្តាហ៍កន្លងមក មានជនភៀសខ្លួន៣៩នាក់ ត្រូវបានគេរកឃើញស្លាប់នៅក្នុងរថយន្តដឹកទំនិញក្លាសេ ចូលទៅកាន់ប្រទេសអង់គ្លេស ដោយឆ្លងកាត់កំពង់ផែ Zeebrugge ប្រទេសប៊ែលហ្ស៊ីច ។ ការស្លាប់ជនភៀសខ្លួនធ្វើឲ្យកក្រើកពិភពលោក ក៏ដូចជាថ្កោលទោដ ដល់ច្បាប់អន្តោប្រវេសន៏តានតឹងក្នុងតំបន់អឺរ៉ុប ៕

website_news/2019301104.txt · Last modified: 2019/11/01 13:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki