website_news:2019301201

អាជ្ញាធរស្រុកមណ្ឌលសីមាបានរៀបចំប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ២០១៩ នៅឃុំប៉ាក់ខ្លង

https://www.facebook.com/ សារព័ត៌មាននាគមាស ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ដោយ ជីវ័ន្ត

(ខេត្តកោះកុង)÷ នៅព្រឹកថ្ងៃសុក្រ ០២ កើត ខែបុស្ស ឆ្នាំកុរ ឯក ស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០១៩ លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសី មា ដំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាល ខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាជាតិលើកទី១៣ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២ ០១៩ ដោយមាន ការចូលរួមពីលោក ស្រីប្រធានមន្ទីរកិច្ច ការនារីខេត្ត សមាជិ កក្រុមប្រឹក្សាស្រុក ក្រុម ប្រឹក្សាឃុំ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ ប្រជាការពារភូមិ យុវជនកក្កាបាទក្រហមកម្ពុជាខេត្ត យុវជន ស.ស.យ.ក ស្រុក សិស្សកាយ រិទ្ធ និងប្រជាពលរដ្ឋក្នុងឃុំប៉ាក់ខ្លងយ៉ាងច្រើនកុះករ នៅបរិវេណសាលាឃុំប៉ាក់ខ្លង ស្រុកមណ្ឌល សីមា ខេត្តកោះកុង ។

ថ្លែងក្នុងពិធីទិវាជាតិប្រយុទ្ធប្រឆាំ ងអំពើជួញដូរមនុស្ស ២ធ្នូ ២០១ ៩ លោកប្រាក់ វិចិត្រ អភិបាលស្រុ កមណ្ឌលសីមា បានអាននៅស ន្តរកថារបស់លោកជំទាវ មិថុនា ភូថង អភិបាលនៃគណ:ខេត្តទាំងស្រុង ដើម្បីឲ្យបងប្អូនប្រជា ពលរដ្ឋយើងបានយល់ដឹងអំពើការជួញដូរមនុស្ស ។ ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌ លសីមា ថ្លែងថា រឿងជួញដូរមនុ ស្សជារឿងសំខាន់មួយ ដែលរាជ រដ្ឋាភិបាលនៃកម្ពុជាបានយកចិត្ត ទុកដាក់ ហើយបង្កើតសច្ចាអនុ ក្រឹត្យ ការផ្សព្វផ្សាយទូលំទូលា យដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ តាំងពីថ្នាក់រាជរដ្ឋាភិបាលរហូត ដល់ថ្នាក់រដ្ឋបាលថ្នាក់ក្រោមជាតិ លោកថ្លែងបន្តថា ប្រទេសជាច្រើ នដែលស្ត្រីខ្មែរត្រូវរងគ្រោះ ក្នុងការជួញដូរ តាមរយៈរៀបការ ជាមួយជនជាតិចិន ជនជាតិម៉ាឡេស៊ី ការរួចយកទៅប្រទេសគេធ្វើជាប្រពន្ធ នៅពេលគេអស់ចិត្ត ពួកគេនឹងលក់ទៅបន្តឲ្យបនបម្រើផ្លូវភេទ ព្រោះថាជនបរទេស គេពុំមានមនោសញ្ជេតនាដូចជនជាតិយើងនោះទេ ទាំងនេះហើយដែលស្ត្រីយើងទាំងអស់គ្នាត្រូវប្រុងប្រយ័ត្ន? ស្ត្រីជាមាតាដៃមួយរយ ហើយស្ត្រីជាមាតាពិភព លោកផងដែរ ដើម្បីអនុវត្តទៅតាមអនុសាសន៍របស់ប្រមុខដឹកនាំរបស់យើង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ពិសេសកងកម្លាំងប្រដាប់អាវុធ ត្រូវតាម ដានការសំណាក់ស្រុករបស់ប្រ ជាពលរដ្ឋយើង និងតាមដាននូវរាល់ការរៀបអាពាហ៍ពិពាហ៍ជា មួយជនបរទេស បន្ទាប់មកពិធីនេះបានរៀបចំកាន់បដាដង្ហែជុំវិញឃុំប៉ាក់ខ្លងដើម្បី ឲ្យពលរដ្ឋយល់ដឹង និងចេះប្រុង ប្រយ័ត្នខ្ពស់នូវរាល់បញ្ហាអំពើការជួញដូរមនុស្ស ៕ ដោយ គន្ធី ភ្នាក់ងារ

website_news/2019301201.txt · Last modified: 2020/01/02 11:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki