website_news:2019301203

ប៉ូលិសថៃចាប់ខ្លួនម្តាយម្នាក់ពីបទយកកូនស្រីសតិមិនគ្រប់អាយុ១៩ឆ្នាំឱ្យទៅដេកជាមួយបុរស៧នាក់ រួចគំរាមទារលុយរាប់ម៉ឺនដុល្លារ

http://khmeread.com/ December 29, 2019 10:54PM

ប៉ូលិសថៃបានចាប់ខ្លួនម្តាយម្នាក់ បន្ទាប់ពីគាត់បានយកកូនស្រីសតិមិនគ្រប់ឱ្យទៅដេកជាមួយបុរស៧នាក់ រួចគំរាមទាលុយរាប់ម៉ឺនដុល្លារ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី ២៩ធ្នូ។ ស្ត្រីអាយុ ៣៩ ឆ្នាំនេះត្រូវបានចាប់ខ្លួននៅផ្ទះ Apartment របស់គាត់នៅក្រុងបាងកកនៅថ្ងៃបុណ្យណូអែល បន្ទាប់ពីដីកាចាប់ខ្លួនត្រូវបានចេញដោយតុលាការខេត្តអ៊ូប៊ុនកាលពីថ្ងៃទី ២៩ វិច្ឆិកា។ បុរសទាំងនោះបានប្តឹងស្ត្រីនេះទៅប៉ូលិស ក្រោយពីស្ត្រីជាម្តាយគំរាមទារលុយពីពួកគេដោយចោទពីបទរួមភេទជាមួយកូនស្រីអាយុ ១៩ ឆ្នាំរបស់គាត់។

កាសែត Bangkok Post បានសរសេរថា បុរសម្នាក់ជាអាជីវករអាយុ២៤ឆ្នាំនិយាយថា គាត់បានជួបកូនស្រីនេះនៅលើកម្មវិធីណាត់ជួបគ្នាឈ្មោះថា Badoo ដោយបានដោះដូរលេខទូរស័ព្ទគ្នា រួចណាត់ជួបនៅមន្ទីរពេទ្យ Hong Han នៅថ្ងៃទី ៣ មិថុនា។ គាត់បានប្រាប់ប៉ូលិសថា នៅពេលគាត់ជួបក្មេងជំទង់អាយុ ១៩ ឆ្នាំរូបនេះ គាត់យល់ថានាងស្អាតគួរឱ្យទាក់ទាញ ប៉ុន្តែស្ងាត់ស្ងៀម ហើយពួកគេបានរួមដំណេកជាមួយគ្នាមួយយប់នៅរមណីយដ្ឋានមួយ។ ក្រោយមកមួយថ្ងៃឪពុករបស់នាងបានប្រាប់អាជីវករម្នាក់នោះថា មានស្ត្រី២នាក់ស្លៀកពាក់ឯកសណ្ឋានរដ្ឋាភិបាលបានទៅផ្ទះគាត់ ហើយនិយាយថាអាជីវកររូបនេះបាន “ល្បួងយកកូនស្រីអាយុ១៩ឆ្នាំទៅរួមភេទ”។ ស្ត្រីពីរនាក់នោះ រួមមានទាំងម្តាយអាយុ ៣៩ ឆ្នាំផង បានគំរាមចាប់ខ្លួនបុរសអាយុ១៩ឆ្នាំរូបនេះ និងទាមទារគាត់ ២៥០.០០០ បាត។ គាត់បានបង់៥០.០០០បាតសិន ហើយសុំសងលុយសេសសល់នៅសប្តាហ៍ក្រោយ មុនពេលគាត់ដឹងថាក្មេងស្រីនោះមានបញ្ហាសតិមិនគ្រប់ទឹក និងត្រូវបានម្តាយយកមកលក់ដើម្បីគំរាមទារប្រាក់ពីពួកគេ។

ប៉ូលិសបានកោះហៅមិត្តរបស់ម្តាយនោះដើម្បីសាកសួរ ដោយនាងជាមិត្តនោះសារភាពថា ម្តាយអាយុ៣៩ឆ្នាំនេះបានស្តាប់កូនស្រីគាត់លើកម្មវិធី Badoo បើទោះបីជាកូនស្រីមិនចេះអានឬសរសេរក៏ដោយ។ ម្តាយនេះបានយកកូនស្រីទៅបោកបុរស៦នាក់ផ្សេងទៀតនៅខេត្តអ៊ូប៊ុន ខេត្តខនខែន ខេត្តសាខននគរ និង ខេត្តណងប៊ូឡាំភូ។ក្រោយការស៊ើបអង្កេតល្អិតល្អន់ ប៉ូលិសបានសុំដីកាចាប់ខ្លួនម្តាយនេះដល់ផ្ទះ ដោយឆែកឆេរឃើញនិងរឹបអូសបានឯកសណ្ឋានរដ្ឋាភិបាលនៅថ្ងៃទី២៥ធ្នូ។ កូនស្រីគាត់ក៏នៅផ្ទះជាមួយម្តាយដែរ ហើយម្តាយនេះត្រូវបាននាំខ្លួនសាកសួរនៅប៉ុស្តិ៍ប៉ូលិស។ ត្បិតម្តាយនេះបដិសេធការចោទប្រកាន់ពីបទជំរិតទារប្រាក់ ម្តាយនេះបានសារភាពថាបានស្លៀកពាក់ឯកសណ្ឋានរដ្ឋាភិបាលមែន និងត្រូវ ប៉ូលិសចោទពីបទជំរិតទារប្រាក់ចំនួន១០ករណី៕

website_news/2019301203.txt · Last modified: 2020/01/02 11:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki