website_news:2019310102

ប្រជាពលរដ្ធរស់នៅ ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ត្អួញត្អែររឿងស្រីៗ រកស៊ីផ្លូវភេទ តាមចិញ្ចើមថ្នល់ យ៉ាងអណាធិបតេយ្យ ដោយពុំឃើញមានអជ្ញាធរ ឬសម្ថកិច្ចពាក់ព័ន្ធណា មកបង្រាបឡើយ

https://khmer.social/social/ Pheak Tra January 31, 2019

ខេត្តព្រះសីហនុៈ ថ្មីៗនេះ មានប្រជាពលរដ្ធរស់នៅក្នុងសង្កាត់លេខ២ បាននិយាយរៀបរាប់ប្រាប់អ្នកយកព័ត៍មានយើងអោយបានដឹងថា ដោយលោកស្រីបានស្នើសុំកុំអោយបញ្ជេញឈ្មោះគាត់ ហើយលោកស្រីបានរៀបរាប់បន្ដរថា រូបគាត់មិនពេញចិត្តទេ ព្រោះរូបគាត់ជាស្ត្រីខ្មែរម្នាក់ ដែលបានឃើញស្រីៗ ជាជនជាតិចិន នឹងជនជាតិវៀតណាម មានទាំងស្រីៗជនជាតិថៃ ក្នុងនោះក៏មានខ្មែរមួយចំនួនផង គិតជារួមមានរហូតទៅដល់៤សាសន៍ផង។ លោកស្រីបានបន្តរទៀតថា រូបគាត់មានចិត្តបារម្មណ៍ខ្លាំងណាស់ ព្រោះគាត់មានប្ដីមានកូនខា្លចអនាគតទៅមុខទៀត កូនខ្ញុំកូនគេវាមិនដឹងជាយ៉ាងណា បើឥឡូវនេះវាមានស្រីៗ បើកហាងរកស៊ីផ្លូវភេទ តាមចិញ្ចើមថ្នល់យ៉ាងនេះទៅហើយ ពួកគេរកស៊ីបានយ៉ាងអណាធិបតេយ្យដោយពុំឃើញមានអជ្ញាធរ ឬសម្ថកិច្ចពាក់ព័ន្ធណា មកបង្រាប់ឡើយ។

ជាក់ស្តែងថ្មីៗនេះ យើងបានសង្កេតឃើញទីតាំងមួយកន្លែង ស្ថិតនៅក្នុងភូមិ១សង្កាត់២ ក្រុងព្រះសីហនុ គេហៅឈ្មោះថា ស្ទឹងខៀវ គឺជាកន្លែងនាក់រកស៊ីផ្លូវភេទ បានដាក់យីហោជ្រកក្រោមផ្លាកផ្ទះសំណាក់ទាំងអស់ នៅចំណុចភូមិ១ សង្កាត់លេខ២ ជិតផ្លូវធំចំម្ងាយ40ម៉ែត្រ គឺជាកន្លែងទីតាំងអ្នករកស៊ីផ្លូវភេទ ជាទីតាំងអមផ្លូវសងខាង ប្រវែង១០០ម៉ែត្រដោយមានសកម្មភាពបានយ៉ាងរលួន នេះគូអោយបញ្ជាក់ថា គេហានរកស៊ីបំពានមកលើច្បាប់យ៉ាងនេះ តើលោកមេប៉ុស្តិ៍នគបាលសង្កាត់លេខ២ អាចដឹងឫទេ បើលោកមិនដឹងច្បាស់ជាមានអ្នកណាម្នាក់បើកភ្លើងខៀវនោះអោយគេហើយ ទើបពួកគេមិនខ្លាចគេហា៑នបំពាននឹងប្រឆាំចំពោះច្បាប់៕

website_news/2019310102.txt · Last modified: 2019/01/31 14:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki