website_news:2019310104

រដ្ឋបាលខេត្តកោះកុង ជំរុញដោះស្រាយបញ្ហាប្រឈមនានាលើការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

https://www.interior.gov.kh/report/ January 30, 2019

នៅថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ លោកស្រី ឈុន រ៉ាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋានខេត្ត បានអញ្ជើញដឹកកិច្ចប្រជុំពិភាក្សាការងារប្រចាំខែមករា និងលើកទិសដៅការងារបន្តរបស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

លោកស្រីអភិបាលរងខេត្ត សូមអោយសមាជិក សមាជិកា នៃអង្គប្រជុំទាំងអស់យកចិត្តទុកដាក់លើរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០១៩ ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈម ដំណោះស្រាយ និងលើកទិសដៅអនុវត្តបន្តអោយកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិបន្ថែមទៀត៕ មុនីរម្យ ប្រភព៖រដ្ឋបាលខេត្តកោះកុង

website_news/2019310104.txt · Last modified: 2019/01/31 14:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki