website_news:2019310105

ការធ្វើកសិជីវចម្រុះ ធ្វើឲ្យពលរដ្ឋលែងចង់ចំណាកស្រុក

http://km.rfi.fr/cambodia/ ចុះផ្សាយនៅថ្ងៃ 30/01/2019

ជារៀងរាល់ថ្ងៃ មានពលរដ្ឋខ្មែរ មិនតិចទេ ដែលបានធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេស ឬ មានពលរដ្ឋខ្លះ ធ្វើចំណាកស្រុក ពីខេត្តមួយ ទៅខេត្តមួយ ក្នុងគោលបំណងស្វែងរកការងារដែលអាចរកចំណូលបានច្រើន។ ការចំណាកស្រុកទាំងនោះ ដោយពួកគេភាគច្រើន អស់សង្ឃឹមនឹងការរកចំណូលពីការងារនៅក្នុងភូមិកំណើត។ ប៉ុន្តែពលរដ្ឋដែលធ្លាប់ចំណាកស្រុកមួយចំនួន នៅខេត្តសៀមរាប បានស្មាលាចំពោះពាក្យថាធ្វើចំណាកស្រុក នៅពេលពួកគេបានចាប់ផ្តើមធ្វើកសិអេកូឡូស៊ី (Agroecology) ឬ ហៅថាជាការដាំបន្លែសុវត្ថិភាព។ ការដាំបន្លែ ក្រោមការជួយគាំទ្រពីគម្រោងរបស់អង្គការ Gret និង CIRD ត្រូវបានពលរដ្ឋស្វាគមន៍ ដោយពួកគេយល់ថា បានចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ បានធ្វើការជួបជុំក្រុមគ្រួសារ ព្រមទាំងមិនបារម្ភពីបញ្ហាសុវត្ថិភាពក្នុងការទទួលទានបន្លែទាំងនោះ។

website_news/2019310105.txt · Last modified: 2019/01/31 14:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki