website_news:2019310106

ដឹងទេ! ពលរដ្ឋខ្មែរចេញ-ចូលផ្សាររ៉ុក្លឿប៉ុន្មានម៉ឺននាក់ក្នុងមួយថ្ងៃ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៩ម៉ោង ១០:៤៩ប៊ុន ធឿន

ខេត្តបន្ទាយមានជ័យ ៖ ប្រជាលរដ្ឋខ្មែរដែលបានចេញ-ចូលផ្សាររ៉ុងក្លឿ ប្រទេសថៃ ដែលទិញសំបុត្រទៅព្រឹក វិលល្ងាចក្នុងមួយថ្ងៃប្រមាណជិត២ម៉ឺននាក់ មានទាំងអាជីវករ និងកម្មករ។ ជាក់ស្តែងនៅល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ គេឃើញមានប្រជាពលរដ្ឋត្រឡប់ពីផ្សា រ៉ុងក្លឿ ប្រទេសថៃ ចូលមកក្រុងប៉ោយប៉ែតវិញមានចំនួនច្រើន ដែលភាគច្រើនមានអាជីវករ និងកម្មករបានត្រឡប់ពីលក់ដូរវិញនៅពីផ្សាររ៉ុងក្លឿ ស្ថិតក្នុងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដែលប្រឈម ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា។

លោក សាន ស៊ានហូរ អភិបាលក្រុងប៉ោយប៉ែតបានប្រាប់កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះថា ប្រជាពលរដ្ឋដែលរស់នៅក្រុងប៉ោយប៉ែតបានចេញចូលទៅលក់ដូរនៅផ្សាររ៉ុងក្លឿ ប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុង១ថ្ងៃមិនតិចជាង២ម៉ឺននាក់ ដែលបានទិញសំបុត្រចេញ-ចូលទៅរកស៊ី មានទាំងអាជីវករ និងកម្មករដែលបានទៅលក់ដូរនៅផ្សាររ៉ុងក្លឿ ប្រទេសថៃមានដល់៨០ភាគរយ។ លោកបានបញ្ជាក់ថា មានអាជីវករខ្មែរមួយចំនួនបានទៅស្នាក់នៅក្នុងផ្សារ៉ុងក្លឿ និងស្រុកអារញ្ញ ប្រទេសថៃដោយស្របច្បាប់ទៅប្រកបមុខរបរលក់ដូរនៅផ្សាររ៉ុងក្លឿ ដែលបានជួលតូបលក់ដូរទំនិញជាមធ្យមក្នុង១តូបតំលៃ៥ទៅ១០ម៉ឺនបាត។

ដោយយោងតាមរបាយការណ៍ប្រឆាំខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ ដែលស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែត សរុបអ្នកដំណើរចេញ-ចូលមានចំនួន១.០៧១.០៤៧នាក់ (ស្រី៥១៣.៧៧៩នាក់) ក្នុងនោះមានសញ្ញាតិខ្មែរមានចំនួន៩៩១.៦៦៩នាក់ (ស្រី៤៦៧.៣២៨នាក់) និងជានជាតិបរទេសមានចំនួន៧៩.៣៧៨នាក់ (ស្រី៤៦.៤៥១នាក់) ភ្ញៀវបរទេសមានចំនួន៧៧.០៨៨នាក់៕

website_news/2019310106.txt · Last modified: 2019/01/31 14:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki