website_news:2019310501

រដ្ឋាភិបាលដាក់ចេញយុទ្ធសាស្ត្រ៨ចំណុចដើម្បីការពារកុមារ

http://bayontv.com.kh/ 30/05/2019

ភ្នំពេញ៖ មានយុទ្ធសាស្ត្រចំនួន៨ចំណុចដែលត្រូវរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញ ដើម្បីការពារកុមារ។ នេះបើ តាមសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចេញនៅថ្ងៃទី២៩ ខែឧសភា ក្នុងឱកាសខួបលើកទី៧០ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី១៨ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០១៩។

យុទ្ធសាស្ត្រទាំង៨ចំណុចនោះរួមមាន៖ ទី១.ពង្រឹងការអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិកុមារ និងបទដ្ឋានគតិ យុត្តពាក់ព័ន្ធ, ២.បង្កើតយុទ្ធសាស្ត្រផ្លាស់ប្ដូរឥរិយាបទសង្គមតាមរយៈការអប់រំកុមារបែបវិជ្ជមាន, ៣. កសាងច្បាប់គោលនយោបាយពាក់ព័ន្ធដល់ការរស់នៅរបស់កុមារ តម្រូវការ បញ្ហាប្រឈម និងការ ព្រួយបារម្ភរបស់កុមារ, ៤.ទប់ស្កាត់ហិង្សាក្នុងគ្រួសារ និងការពារជនរងគ្រោះជាកុមារ, ៥.ចូលរួមអនុវត្ត គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងចាត់វិធានការការពារកុមារគ្រប់រូបភាព, ៦.បន្តអនុវត្តអនុ សញ្ញាស្នូលនៃអង្គការអន្តរជាតិខាងការងារដើម្បីលុបបំបាត់គ្រប់ទម្រង់នៃពលកម្មកុមារ, ៧.គ្រប់ប្រព័ន្ធ ផ្សព្វផ្សាយបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីការការពារកុមារពីអំពើហិង្សា និងពលកម្មកុមារគ្រប់ រូបភាព និងទី៨.បង្កើនកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ ដើម្បីទប់ស្កាត់អំពើហិង្សាលើ កុមារគ្រប់រូបភាព និងលុបបំបាត់ពលកម្មកុមារនៅកម្ពុជា។

សារលិខិតរបស់សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាដដែលក៏បានចាត់ទុកកុមារថា ជាធនធានមនុស្ស ដែលមិនអាចខ្វះបានសម្រាប់អភិវឌ្ឍប្រទេសជាតិនាពេលអនាគតផងដែរ។ ទិវាកុមារកម្ពុជា និងទិវាកុមារអន្តរជាតិ ១ មិថុនានៅឆ្នាំ២០១៩ ធ្វើឡើងក្រោមប្រធានបទលើកកម្ពស់ សិទ្ធិកុមារតាមរយៈការលុបបំបាត់អំពើហិង្សាលើកុមារគ្រប់រូបភាព៕

website_news/2019310501.txt · Last modified: 2019/05/31 13:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki