website_news:2019310504

៤ចំណុចត្រូវរដ្ឋបាលស្រុកថ្មពួក(កម្ពុជា)និងស្រុកតាប្រាយ៉ា(ថៃ)ពិភាក្សាគ្នា

http://www.rasmeinews.com/ May 29, 2019, 5:43 PM

ដោយ:ភ្នំស្វាយ/ស្រះកែវ-ថៃ:៤ចំណុច ត្រូវរដ្ឋបាលស្រុកថ្មពួកខេត្តបន្ទាយមានជ័យប្រទេសកម្ពុជានិងរដ្ឋបាលស្រុកតាប្រាយ៉ាខេត្តស្រះកែវប្រទេសថៃពិភាក្សាគ្នា។ក្នុងជំនួបកិច្ចប្រជុំកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ដឹកនាំដោយលោក ឌៀប ឈួន អភិបាលស្រុកថ្មពួកនិងសមភាគីលោក អារីយ៉ាន់ថាយ៉ៃអភិបាលស្រុកតាប្រ៉ាយ៉ា។នេះបើយោងមន្ត្រីផ្នែករដ្ឋបាលនៃសាលាស្រុកថ្មពួកឱ្យកាសែតរស្មីកម្ពុជាដឹងកាលពីថ្ងៃទី២៩ខែឧសភា ។ លោកបានបន្តថា : ភាគីថ្នាក់ស្រុកទាំង២បានពិភាក្សាលើរបៀបវារៈសំខាន់ចំនួន៤ រួមមាន : ១- បញ្ហារោគជំងឺឆ្លងរុក្ខជាតិដើមដំឡូងមី។២បញ្ហាគ្រឿងញៀនឆ្លងដែន។៣ការកាប់ឈើនៅតាមតំបន់ព្រំដែនស្រុកជាប់ព្រំដែនទាំងពីរ(ស្រុកតាប្រ៉ាយ៉ា និងស្រុកថ្មពួក។៤-អំពីពលករការឆ្លងដែនខុសច្បាប់ និងការឆ្លងដែនរបស់មន្ត្រីរាជការ និងពលរដ្ឋឆ្លងដែន ។

អង្គប្រជុំពង្រឹងសម្ព័ន្ធមេត្រីភាពស្រុកជាប់ព្រំដែនទាំងពីរ ដែលមានសមាសភាព២៥នាក់មកពីភាគីនិមួយៗបានលើកពីបញ្ហាប្រឈមមួយចំនួនតូច ដែលនៅសេសសល់បន្តដោះស្រាយគ្នា។ រាយការណ៍ពីលទ្ធផលល្អក្នុងកិច្ចសហប្រតិបត្តិការរបស់អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធកន្លងមក។ ប្រធាននិងស្មារតីអង្គប្រជុំទាំង២បានឯកភាពគ្នាទៅវិញទៅមកលើទិសដៅក្នុងការបន្តកិច្ចសហការពាក់ព័ន្ធនឹងរបៀបវារៈខាងលើ ៕S/

website_news/2019310504.txt · Last modified: 2019/05/31 13:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki