website_news:2019310701

មន្ទីរទេសចរណ៍ និងគណៈកម្មាធិការសុវត្ថិភាពកុមារ រៀបចំសិក្ខាសាលាស្តីអំពី “សុវត្ថិភាព កុមារក្នុងវិស័យទេសចរណ៍ Child Safe Tourism”

http://grandnewsasia.com/ 30-07-2019

ឧត្តរមានជ័យ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ឌី រ៉ាដូ អភិបាលរងខេត្ត និងជាតំណាង លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ចើញជាអធិបតីក្នុងសិក្ខាសាលាស្តីអំពី “សុវត្ថិភាព កុមារក្នុងវិស័យទេសចរណ៍ Child Safe Tourism” ដែលពិធីនេះរៀបចំដោយមន្ទីរទេសចរណ៍ និងមានការសហការពីគណៈកម្មាការសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍នៃក្រសួងទេសចរណ៍ និងមានការអញ្ចើញចូលរួមពីក្រុង សង្កាត់ លោកប្រធាន អនុប្រធានមន្ទីរ ប្រតិបត្តិករទេសចរណ៍ អ្នកគ្រូ យុវជនកាកបាទក្រហម ស.ស.យ.ក សិស្សានុសិស្សសរុប ៧០នាក់។ នាឱកាសនោះ លោកអធិបតី បានលើកឡើងអំពីគោលបំណងនៃសិក្ខាសាលា ដើម្បីអោយសមាជិក សមាជិកានៃអង្គពិធីជ្រាបថា៖

-គឺដើម្បីបង្កើនការយល់ដឹង និងចូលរួមទប់ស្កាត់ពីផលប៉ះពាល់អវិជ្ជមាននៃវិស័យទេសចរណ៍

-ការការពារកុមារក្នុងឧស្សាហកម្មទេសចរណ៍ និងជាការលើកកម្ពស់សុវត្ថិភាពកុមារពីការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទក្នុងវិស័យទេសចរណ៍ឱ្យបានល្អប្រសើរថែមទៀត។

ជាកិច្ចបញ្ចប់នៃកម្មវិធីនេះ លោក បានមានមតិផ្តាំផ្ញើរ និងណែនាំអោយមន្ទីរជំនាញ អង្គភាពពាក់ព័ន្ធគ្រប់លំដាប់ចូលរួមសហការគ្នា ក្នុងការទប់ស្តាត់រាល់បទល្មើសទាំងឡាយដែលទាក់ទង់នឹងសុវត្ថិភាព កុមារក្នុងវិស័យទេសចរណ៍ ដើម្បីអោយការអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងទេសចរណ៍ជាសេនាធិការ ។

website_news/2019310701.txt · Last modified: 2019/07/31 13:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki