website_news:2019310705

សាហាវណាស់ ឃាតករថៃបាញ់ប្រហារកម្មករខ្មែរប្លន់យកលុយ ដើម្បី ទៅដោះបំណុលគេដោយសារ ចាញ់ល្បែងភ្នាល់ បាល់

http://khmer.peoplenews.asia/ ដោយ ៖ រិទ្ធី ថ្ងៃទី29 ខែ07 ឆ្នាំ2019 ម៉ោង 2:18 PM

ប្រទេសថៃ ៖ ឃាតករ ដៃឆៅ ជាជនជាតិថៃ បាន បាញ់ប្រហារ ទៅលើផ ពលករខ្មែរម្នាក់ដែលបម្រើការងារនៅ ស្ថានីយ៍ហ្គាសមួយកន្លែងនៅក្នុងប្រទេសថៃ ទាំងកណ្តាលអាធ្រាត្រ បណ្តាលឲ្យ កម្មករខ្មែរស្លាប់ នៅនឹងតុក្នុងស្ថានីយ៍ យ៉ាងអណោចអធម៌បំផុត ។អំពើបាញ់ប្រហារនេះបានកើតឡើង កាលពីពេលទៀបភ្លឺនាថ្ងៃទី២៧ខែកក្កដា ឆ្នាំ ២០១៩ត្រង់ចំណុចស្ថានីយ៍ហ្គាស LPG មួយកន្លែងក្នុងភូមិ៨ឃុំណុកអកស្រុកប៉ាក់ថុងឆៃខេត្ត នគររាជសីមាប្រទេសថៃលើកំណាត់ផ្លូវលេខ ៣០៤ ( រាជសីមា-កាប៊ីនបុរី ) ។

សមត្ថកិច្ចបានឲ្យដឹងថា នៅកន្លែងកើតហេតុគេង្គេតឃើញថាកម្មករក្នុងស្ថានីយ៍ម្នាក់ឈ្មោះ ម៉ូរ៉ូត ភេទប្រុសអាយុ ៣០ ឆ្នាំជាពលករខ្មែរត្រូវបានឃាតករបាញ់ចំក្បាល១ គ្រាប់ដែលអាវុធនេះគេនៅមិនទាន់ដឹងថាជាអាវុធប្រភេទអ្វីនោះទេដែលធ្វើអោយជនរងគ្រោះដេកដួលស្លាប់នៅក្នុងថ្លុកឈាម។ក្រោយពីសមត្ថកិច្ចថៃចុះត្រួតពិនិត្យទៅលើកាមេរ៉ាសុវត្ថិភាពរួចមកទើបដឹងថាខណៈដែលជនរងគ្រោះកំពុងអង្គុយដេកក្រាបនៅលើតុក្នុងស្ថានីយ៍នោះខ្មាន់កាំភ្លើងបានដឹកម៉ូតូមកចតពីក្រោយប្រមាណ ២ ម៉ែត្រពីជនរងគ្រោះរួចបានដកកាំភ្លើងបាញ់ក្បាលពីក្រោយតែម្តងព្រមទាំងបានឆក់យកកាបូបលុយឡើងម៉ូតូជិះចេញទៅបាត់ ។

យោងតាមរូបភាព នៃសកម្មភាពខាងលើ នៅរសៀលថ្ងៃដដែលសមត្ថកិច្ចថៃបានចាប់ខ្លួនមុខសញ្ញាយកមកសាកសួរដែលជនសង្ស័យរូបនេះគឺជាកូនប្រុសរបស់តម្រួតថៃថែមទៀតផង ដោយជនរូបនេះមានឈ្មោះ សារ៉ូត វីផាត់សារីហៅ បយ ភេទប្រុសអាយុ ២៣ ឆ្នាំព្រមទាំងបានដកហូត កូនកាំបិតដងឈើ ១លុយចំនួន៣១៨១បាតនិងម៉ូតូធ្វើសកម្មភាព១គ្រឿង ។ នៅចំពោះមុខសមត្ថកិច្ចថៃជនសង្ស័យដែលជាខ្មាន់កាំភ្លើងបានសារភាពថាកន្លងមកខ្លួនគឺជាអ្នកញៀននឹងល្បែងភ្នាល់បាល់ ដោយពេលខ្លះខ្លួនក៏បានទៅសុំលុយប្រពន្ធតែត្រូវប្រពន្ធស្តីអោយព្រមទាំងបានពោលពាក្យថា « បើចង់បានលុយ ទៅប្លន់គេទៅ » ។ជនសង្ស័យរូបនេះបានបន្តថានៅល្ងាចមុនពេលកើតហេតុខ្លួនក៏បានទៅលេងល្បែងភ្នាល់បាល់ជាធម្មតា ហើយក៏បានចាញ់អស់និងជំពាក់គេចំនួន ៤ ០០០ បាតថែមទៀត ។ បន្ទាប់មកម្ចាស់លុយក៏បានទូរស័ព្ទមកទារលុយញឹកពេក ដែលជាការរំខានបំផុតទើបខ្លួនក៏បានចូលទៅក្នុងបន្ទប់របស់លោកប៉ាដែលគាត់មានតួនាទីជាតម្រួតព្រមទាំងបានលួចយកកាំភ្លើងខ្លី ដែលគាត់ទុកចោលនៅលើក្បាលគ្រែរួចក៏ជិះម៉ូតូចេញទៅក្រៅទាំងរំលងអាធ្រាត្រដើម្បីរកធ្វើសកម្មភាព ។ នៅពេលជិះទៅដល់ស្ថានីយ៍ហ្គាសខាងលើក៏បានឃើញកម្មករស្ថានីយ៍នៅម្នាក់ឯងទើបបានពន្លត់ម៉ាសុីនម៉ូតូពីចម្ងាយ រួចដើរដឹកទៅដល់ពីក្រោយខ្នងខណៈដែលកម្មកររូបនោះកំពុងដេកលក់ដោយបានដកកាំភ្លើងបាញ់តំរង់ក្បាល ពីក្រោយរួចចុះទៅឆក់យកកាបូបលុយជិះគេចចេញទៅទាំងយប់ដោយក្នុងកាបូបមានលុយចំនួន ៣ ០០០ បាតខ្លួនក៏បានយកទៅសងបំណុលគេទាំងយប់លុះស្អែកឡើងក៏ត្រូវប៉ូលិសចាប់ខ្លួនតែម្តង ។

ក្រោយការចាប់ខ្លួនសមត្ថកិច្ចថៃបានអះអាងថា នឹងធ្វើការកោះហៅឪពុកមកសាកសួរបន្តទៀតទោះបីជាឪពុកដែលជាតម្រួតមិនមានការពាក់ព័ន្ធ និងមិនបានដឹងរឿងនេះក៏ដោយក៏ប៉ុន្តែកាំភ្លើងខ្លីដែលជនសង្ស័យយកមកធ្វើសកម្មភាពគឺជាកាំភ្លើងរបស់ឪពុក ដោយឡែកឃាតករត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងហើយដើម្បីចាត់វិធានការតាមច្បាប់រីឯសពពលករខ្មែរ ក៏កំពុងស្រាវជ្រាវរកក្រុមគ្រួសារដើម្បីបញ្ជូនត្រឡប់មកស្រុកកំណើតវិញដែរ ៕

website_news/2019310705.txt · Last modified: 2019/07/31 14:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki