website_news:2019311002

កម្ពុជា ឡាវ មីយ៉ាន់ ស្វះស្វែងរកវិធីសាស្ត្រការពារពលករទេសន្តរប្រវេសន៍

http://bayontv.com.kh/ 30/10/2019

ភ្នំពេញ៖ ប្រទេសកម្ពុជា ឡាវ មីយ៉ាន់មា (CLM) បានបើកប្រជុំកិច្ចប្រជុំពិគ្រោះយោបល់លើកទី២ កម្រិតថ្នាក់ ដឹកនាំបច្ចេកទេស ស្តីពីតួនាទីប្រទេសបញ្ជូន ដើម្បីពង្រឹងកិច្ចការពារពលករទេសន្តរប្រវេសន៍ ដែលកិច្ច ប្រជុំនេះ សំដៅឆ្ពោះទៅរកវិធីសាស្ត្រការពារពលករទេសន្តរប្រវេសន្តន៍ ដែលទៅធ្វើការនៅប្រទេសថៃ។

ក្នុងឱកាសបើកកិច្ចប្រជុំពិគ្រោះយោបល់លើកទី២ កម្រិតថ្នាក់ដឹកនាំបច្ចេកទេស នៃប្រទេសបញ្ជូន ទាំងបី កម្ពុជា ឡាវ មីយ៉ាន់មា ស្តីពីតួនាទី នៃប្រទេសបញ្ជូន ដើម្បីពង្រឹងកិច្ចការពារពលករទេសន្តរ ប្រវេសន៍ នៅថ្ងៃទី៣០ ខែតុលា នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា ផ្ទៃ ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានថ្លែងថា កិច្ចប្រជុំនេះ មានសារសំ ខាន់ ហើយក៏ជាការបំពេញករណីយកិច្ចជាប្រទេសសមាជិកក្នុងតំបន់ និងក្នុងពិភពលោក ក្នុងការពង្រឹង កិច្ចសហការស្វែងរកគន្លឹះ ដោះស្រាយរួមគ្នា រវាងប្រទេស ដែលមានស្ថានភាពប្រហាក់ប្រហែលគ្នា បង្ហាញអំពីឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្ត ក្នុងកិច្ចការពារសិទ្ធិ និងផលប្រយោជន៍ពលករ ពីភាពរងគ្រោះ និង ជនរងគ្រោះ ក្នុងអំឡុងពេលទេសន្តរប្រវេសន៍ ជាពិសេស ពីអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចគ្រប់រូប ភាព ដែលនឹងផ្តល់ផលប្រយោជន៍ប្រកបដោយសមធម៌ សម្រាប់ភាគីទាំងសងខាង គឺនិយោជក និងនិយោ ជិត និងរវាងប្រទេសបញ្ជូន និងប្រទេសគោលដៅនៃការទទួល។

សម្រេចក្រឡាហោម បានបញ្ជាក់ថា ប្រទេសកម្ពុជា ឡាវ មីយ៉ាន់មា ជាប្រទេសជិតខាងគ្នា មានព្រំ ដែនជាប់ជាមួយប្រទេសថៃដូចគ្នា មានប្រជាពលរដ្ឋ កំពុងធ្វើការនៅក្នុងប្រទេសថៃដូចគ្នា ទាំងស្របច្បាប់ និងមិនស្របច្បាប់ ក្នុងចំនួនយ៉ាងច្រើន។ មួយចំនួន បាននឹងកំពុងប្រឈមនឹងបញ្ហាជាច្រើន ក្នុងដំណើរ ការទេសន្តរប្រវេសន៍ តាំងពីការចាកចេញ ទាំងនៅកន្លែងធ្វើការ និងរហូតដល់ពេលត្រឡប់មកវិញ។ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ទៀតថា គោលដៅ នៃកិច្ចប្រជុំពិគ្រោះយោបល់នេះ គឺសំ ដៅឆ្ពោះទៅរកវិធីសាស្ត្រកិច្ចការពារពលករទេសន្តរប្រវេសន្តន៍តែប៉ុណ្ណោះ មិនបាននិយាយទៅដល់ការរក មូលហេតុ ដែលនាំឲ្យមានទេសន្តរប្រវេសន៍នោះទេ។ ការរិះរកវិធីសាស្ត្រការពារពលករទេសន្តរប្រវេសន៍ របស់ប្រទេសទាំងបី ជាការរួមចំណែកមួយ ប្រមូលធាតុចូលល្អៗថ្មីៗ ដើម្បីប្រឹក្សាជាមួយភាគីថៃ ដែលអាច និយាយបានថា ជាជំនួយស្មារតី ដើម្បីដោះស្រាយបញ្ហាដែលកំពុងមានចំណោទ។

កិច្ចប្រជុំនេះ ពុំមែនជា ការចាប់ដៃគ្នារវាងប្រទេសទាំងបី ដើម្បីដាក់សម្ពាធទៅលើភាគីថៃនោះទេ ប៉ុន្តែគឺជាការរួមគ្នា ដើម្បីបង្ហាញ ទស្សនទានថ្មីៗ ក្នុងន័យការពារពលករ ដែលចាកចេញពីប្រទេសរបស់ខ្លួន ហើយក៏ជួយការពារចំពោះភាគី ថៃ ដែលជាប្រទេសអ្នកទទួលពលករផងដែរ ដើម្បីធ្វើឱ្យពលករ ដែលកំពុងធ្វើការនៅប្រទេសថៃ ក៏ទទួល បានផលប្រយោជន៍ ហើយភាគីថៃ ដែលជាប្រទេសគោលដៅទទួលពលករពហុទិស ក៏ទទួលបានផល ប្រយោជន៍ ដូចនេះ អ្វីៗទាំងអស់ គឺដើម្បីយល់ទាំងអស់គ្នា ថានេះគឺជាការរួមចំណែកពីគ្នាទៅវិញទៅមក៕

website_news/2019311002.txt · Last modified: 2019/10/31 13:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki