website_news:2019311003

គ្មានទេ! ពលករខ្មែររាប់ពាន់នាក់ វិលត្រឡប់ចូលស្រុកតាមច្រក«ដូង

https://kbn.news/archives/ October 30, 2019

ខេត្តបាត់ដំបង ៖ មេប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិដូង លោកវរសេនីយ៍ឯក ផាត សុផាន់ណា បានចេញមកបំភ្លឺ និងធ្វើការបដិសេធ ទាត់ចោលទាំងស្រុងចំពោះព័ត៌មានក្នុងស្រុកមួយ ដែលផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ថា ពលករខ្មែររាប់ពាន់នាក់ នៅតែបន្តវិលត្រឡប់ចូលស្រុកតាមច្រក«ដូង» ដែលនាំឲ្យមហាជនមានការភាន់ច្រឡំ ។ តាមរយៈសេចក្ដីបំភ្លឺថា សារព័ត៌មាននោះ បានយករូបភាពចាស់កាលពីឆ្នាំ២០១៨ ដែលប្រជាពលរដ្ឋខ្មែរធ្វើដំណើរចូលមកប្រទេសកម្ពុជាវិញតាមច្រកទ្វារព្រំដែនអន្ដរជាតិដូងដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ។លោកវរសេនីយ៍ឯក ផាត សុផាន់ណា នាយប៉ុស្ដិ៍នគរបាលច្រកទា្វរព្រំដែនអន្ដរជាតិដូង ក៏បានអំពាវនាវដល់គ្រប់បណ្ដាញសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ មេត្ដាកុំចុះផ្សាយនូវព័ត៌មានដែលមិនពិត និងមានប្រភពព័ត៌មានមិនច្បាស់លាស់ ដែលនាំឲ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយសស្ថាប័នមានសមត្ថកិច្ច ដែលកំពុងបំពេញភារកិច្ចជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ៕

website_news/2019311003.txt · Last modified: 2019/10/31 13:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki