website_news:2019311201

ពលរដ្ឋខ្មែរជិត៤០ម៉ឺននាក់ ចេញពីផ្ទះ ទៅក្រៅប្រទេស ដើម្បីស្វែងរកការងារធ្វើ ក្នុងមួយខែៗ

http://bayontv.com.kh/ 31/12/2019

ភ្នំពេញ ៖ យោងតាមរបាយការណ៍ឆ្នាំ២០១៩ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បាន ឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរជាមធ្យមចំនួន៣៦០.០០០នាក់ បានចាកចេញពីផ្ទះសម្បែងរបស់ពួកគេទៅ កាន់ប្រទេសដទៃ ដើម្បីស្វែងរកការងារក្នុងមួយខែៗ ដោយក្នុងនោះស្ត្រីជាង៤៥ភាគរយ និងកុមារជាង២ ភាគរយ។របាយការណ៍ដែលទូរទស្សន៍ប៊ីធីវីទទួលបានកាលពីល្ងាចថ្ងៃទី៣០ ខែធ្នូ ម្សិលមិញខណៈមន្ត្រី អន្តរក្រសួងដឹកនាំដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សបើកកិច្ចប្រជុំ ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងទិសដៅឆ្នាំ២០២០ ។ ក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងទៀតថា នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃអគ្គស្នងការនគរបាលជាតិ បានធ្វើ បច្ចុប្បន្នភាពជាប្រចាំថ្ងៃលើស្ថិតិពលរដ្ឋខ្មែរ ដែលធ្វើចំណាក់ស្រុកនៅក្រៅប្រទេស ប្រចាំខែនីមួយៗ។

ដោយការធ្វើបច្ចុប្បន្នភាពនោះ បានពិនិត្យឃើញថា ការធ្វើចំណាក់ស្រុករបស់ពលរដ្ឋខ្មែរ នៅ តែបន្តមានជាប្រក្រតី ជាមធ្យមចំនួនពលរដ្ឋដែលអវត្តមានជាប្រចាំពីលំនៅឋាន មូលហេតុចាក់ចេញ ទៅស្នាក់នៅធ្វើការក្នុងប្រទេសគោលដៅ ប្រមាណ ៣៦០.០០០នាក់ ក្នុងមួយខែៗ ក្នុងនោះ មានស្ត្រី ១៦៣.០០០នាក់ ស្មើ និង៤៥.២៧ភាគរយ និងកុមារប្រមាណ៨៨០០នាក់ស្មើ និង២.៤៤ភាគរយ ក្នុងនោះអ្នកចេញទៅរកការងារនិងស្នាក់នៅប្រទេសគោលដៅដោយស្របច្បាប់ ប្រមាណ២១០.០០០ នាក់ ស្មើនិង៥៨.៣៣ភាគរយនិងប្រមាណ៤១.៦៧ភាគរយ មិនបានចាក់ចេញដោយស្របច្បាប់នោះ ឡើយ។ របាយការណ៍ បានបញ្ជាក់ឲ្យដឹងទៀតថា ប្រជាពលរដ្ឋដែលធ្វើចំណាក់ស្រុកនោះ ទោះបីជា មានការវិលត្រឡប់មកវិញមួយចំនួនក៏នៅតែមានអ្នកបានចាកចេញទៅវិញ ជាមួយមនុស្សថ្មីៗទៀត។ ឯមួយចំនួនតូចបានវិលមករស់នៅក្នុងស្រុកវិញ និងមួយចំនួនកំពុងតែបាត់ដំណឹងទាក់ទងមិនបាន ដោយមូលហេតុផ្សេងៗ។ ទិន្នន័យនេះ ក៏អាចបញ្ជាក់បានដែរថា វត្តមានពលករកម្ពុជា ដែលនៅក្រៅ ប្រទេសមានស្ថេរភាពជាតួលេខ ប្រចាំខែតែមនុស្សមានការផ្លាស់ប្តូរ គឺអ្នកដែលត្រឡប់មកវិញដោយ មូលហេតុធ្វើការលែងកើត ឬចង់ត្រឡប់មករស់នៅក្នុងស្រុកវិញជួបជុំគ្រួសារ ត្រូវជំនួសដោយមនុស្សថ្មីទៀត ដើម្បីបង្គ្រប់សេចក្តីត្រូវការ ដើម្បីរក្សាតួលេខនៃពលករដែលមានក្នុងប្រទេសជាគោលដៅ។

យ៉ាងណាក៏ដោយរបាយការណ៍ មិនបានបញ្ជាក់ថា ក្នុងចំណោមពលរដ្ឋខ្មែរជិត៤០ម៉ឺននាក់ ចេញទៅក្រៅប្រទេសនោះថា ជាការជួញដូរមនុស្សនោះឡើយ ប៉ុន្តែក្រសួងការបរទេសកម្ពុជា បានសហការជាមួយប្រទេសនិងអង្គការជាដៃគូបានជួយសម្របសម្រួលបញ្ជូនជនរងគ្រោះដែលត្រូវ បានជួញដូរមកប្រទេសកម្ពុជាវិញក្នុងឆ្នាំ២០១៩ កន្លងទៅនេះ មានចំនួន៣២.២៣៥នាក់ ដោយក្នុងនោះ ស្ត្រី១១២.៧៤៧នាក់៕

website_news/2019311201.txt · Last modified: 2020/01/02 11:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki