website_news:2020010403

អាជ្ញាធរក្រុងសិរីសោភ័ណ អញ្ជើញចុះសាកសុខទុកបងប្អូនខ្មែរដែលទើបត្រលប់មកពីប្រទេសថៃ និងនាំយកអំណោយប្រគល់ជូនគ្រួសារក្រីក្រ ៦គ្រួសារ នៅសង្កាត់ទឹកថ្លា

https://gdlf-kh.com/ 2020/04/01/ Kim Sopha បន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ដោយមានកាបញ្ជាផ្ទាល់ពី ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ។

នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរិសោភ័ណ លោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្ត រួមនឹងក្រុមការងាចុះជួយសង្កាត់ អញ្ជើញចុះសាកសួរសុខទុកបងប្អូនពលករខ្មែរ ១៧នាក់ ដែលទើបនឹងត្រឡប់មកពីធ្វើការនៅប្រទេសថៃ នៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។ មុនពេលពួកគាត់ត្រលប់ស្រុកកំណើតវិញតាមច្រកចំការគ ស្រុកស្វាយចេក ពួកគាត់ទាំងអស់គ្នា ក៏បានឆ្លងកាត់ការពិនិត្យសុខភាព និងវាស់កំដៅយ៉ាងត្រឹមត្រូវ និងមានលិខិតបញ្ជាក់ពីការពិនិត្យផងដែរទើបអាជ្ញាធរអនុញ្ញាតមកស្រុកកំណើតបាន។នាឱកាសនោះ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង ក៏បានធ្វើការណែនាំដល់បងប្អូនដែលទើបត្រលប់មកពីធ្វើការនៅប្រទេសថៃទាំងអស់ សូមចូលរួមថែរក្សាសុខភាពឲ្យបានល្អ ពិសេសត្រូវអនុវត្តទៅតាមសេចក្តីណែនាំរស់ក្រសួងសុខាភិបាល ដោយតម្រូវឲ្យបងប្អូនដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃសិន ដើម្បីធ្វើការតាមដានសុខភាពខ្លួនឯង បើសិនក្នុងករណីមិនស្រួលខ្លួន ឬសង្ស័យអាចទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដើម្បីពិនិត្យ។

ម្យ៉ាងវិញទៀត លោកអភិបាលក្រុង ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តវិធានការ អនាម័យទាំងអស់គ្នា ឲ្យបានជាប្រចាំ ការពារពីឆ្លងមេរោគផ្សេងៗ ពិសេសវីរុស កូវីដ -១៩។ ក្នុងនោះដែរលោក ហ៊ឹល រ៉ាយ៉ា រួមនឹងក្រុមការងារ ក៏បាននាំយកអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកជំទាវ ប្រគល់ជូនគ្រួសារក្រីក្រ និងចាស់ជរា ចំនួន៦គ្រួសារ នៅក្នុងសង្កាត់ទឹកថ្លា ។ ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម ទឹកត្រី ១យួ ទឹកស៊ីអ៊ីវ១យួរ មី ១កេស ត្រីខ១យួរផងដែរ៕

website_news/2020010403.txt · Last modified: 2020/04/02 13:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki